ពីនេះ ពីនោះ
រួមភេទ​ទៀងទាត់​អាចជួយ​ដល់​សុខភាព​ស្ត្រី​
09, Jan 2016 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

បញ្ហា​នៃ​ការរួម​ភេទ ក៏ត្រូវ​ចាត់ទុកថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ចំពោះ​សុខភាព​បុរស និង ស្ត្រី​រាល់​រូប​ផងដែរ​។ ក្រៅពី​ផ្តល់អោយ​អ្នក​នូវ​អារម្មណ៍​រំភើប​រីករាយ វា​ក៏​នឹង​ផ្តល់អោយ​ស្ត្រី ទទួលបាន​នូវ សុខភាព​ផ្លូវកាយ និង ផ្លូវចិត្ត​ដ៏​រឹងមាំ​មួយ។



​ក្រុម​អ្នកស្រាវជ្រាវ  ផែ្ន​ក​វេជ្ជសាស្ត្រ  បាន​បង្ហាញថា   ស្ត្រី​ដែល​ទទួលបាន  ការរួម​ភេទ​យ៉ាង​តិចជាង ២​ដង ក្នុង ១​ខែ នឹង​បណ្តាល ឱ្យ​កើតមាន​ជំងឺ​ផ្សេងៗ ជាច្រើន ជាង​ស្ត្រី​ដែល​បាន​រួមភេទ ទៀងទាត់ ត្រឹមត្រូវ​។​

​ជាពិសេស ស្ត្រី ដែល​បាន​រួមភេទ ឆ្ពោះ​ទៅដល់​ចំនុចកំពូល នឹង​ធ្វើឱ្យ​កម្រិត ថាមពល​របស់ខ្លួន​ខ្លាំងក្លា អាចជួយ​ការពារ ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ បាន  ជាង​មនុស្ស​ស្រី ដែល​មិន​ធ្លាប់​រួមភេទ ឬ ធ្លាប់​រួមភេទ​ដែរ តែ​មិន​ឈានទៅដល់​ចំនុចកំពូល​៕
 
​ផ្តល់​សិទ្ធិ​ដោយ​៖ health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com