ពីនេះ ពីនោះ
កំហុស ៥ យ៉ាង ដែល​ធ្វើ​ឲ្យ​ថៅកែ ដេញ​អ្នក​ចោល​ពី​ក្រុមហ៊ុន​
10, Jan 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ

​ជា​ចៅហ្វាយ​គេ មានរឿង​ជាច្រើន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង និង​ឈឺក្បាល​ជា​ញឹកញាប់ ចំពោះ​អត្ត​ច​រឹត និង​របៀប​ធ្វើការ​របស់​កូនចៅ​ខ្ញុំ​។ អ្នកខ្លះ ឧស្សាហ៍​ធ្វើ​វា​មែនទែន ហើយ​ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ហ៊ាន​ធ្វើបែបនេះ​? តើ​គេ​មិន​ខ្លាច​អត់​ការងារ​ធ្វើ​ទេ​អី​? មែន ... មួយខែ​ក្រោយមក ខ្ញុំ​ក៏​បញ្ឈប់​ពួកគេ ពេលនោះ​ហើយ ទើប​ពួកគេ​សោកស្តាយ ហើយក៏​មក​អង្វរ​ខ្ញុំ ដើម្បី​កែខ្លួន​។ ខ្ញុំ​ក៏​យល់ព្រម​ផ្តល់ឱកាស​ឲ្យ​ពួកគេ​។​



១. ឧស្សាហ៍​មក​យឺត​
​អ្នក​ត្រូវ​ចាំ​ថា ពេល​អ្នក​មក​យឺត មិន​ថា​មាន​ហេតុផល​គ្រប់គ្រាន់ (​ស្ទះចរាចរណ៍ ម៉ូតូ​បែក​កង់ កូន​ឈឺ​) ឬ​គ្មាន​ហេតុផល​នោះទេ ចៅហ្វាយនាយ មិន​ពេញ​ចិត្តនឹង​ការ​សុំទោស​នោះទេ​។ ប្រសិនបើ​អ្នក​ពិតជា​មក​យឺត ដោយសារ​ចំណុច​ទាំងអស់នោះ​មែន វា​មាន​វិធីសាស្ត្រ​ច្រើនណាស់ ដើម្បី​ដោះស្រាយ ដូចជា មក​មុន​ម៉ោង រក​ផ្លូវ​ផ្សេង ។​ល​។ លោកស្រី​បាន​បន្ថែមថា “​បើ​អ្នក​មក​លឿន​បន្តិច អ្នកនឹង​មក​ទាន់​! តែបើ​អ្នក​មក​ទាន់ពេល អ្នកនឹង​យឺត​!”​។​

២. ការងារ​សំខាន់ មិន​និយាយ​ផ្ទាល់ តែ​បែរជា​ផ្ញើរ​សារ ឬ អ៊ីម៉េល​
​អ្នក​មិនទាន់​អាច​គ្រប់គ្រង សំណេរ​របស់​អ្នក​បាន ១០០ ភាគរយ​នោះទេ ហើយ​អ្វីដែល​អ្នក​បាន​សរសេរ​ទៀតសោត ក៏​មិន​បញ្ជាក់​ច្បាស់ អំពី​រឿងហេតុ​ទាំងអស់​នោះដែរ ជាពិសេស ការងារ​ដែល​សំខាន់ ឬ​បន្ទាន់ បើ​អ្នក​រង់ចាំ​ការឆ្លើយតប​តាម​សារ ឬ​អ៊ីម៉េល ច្បាស់​ណាស់ វា​នឹង​ខកខាន ឬ​ហួសពេល​ហើយ​។ កុំ​ខ្លាច​ចៅហ្វាយ ត្រូវតែ​ហ៊ាន និង​លើកយក​បញ្ហា​ដែល​អ្នក​ជួបប្រទះ ឬ​ចង់បាន​ឲ្យ​គាត់​បាន​ដឹងផង​។​

៣. និយាយដើម​គ្នា នៅក្នុង​កន្លែងធ្វើការ​
​ខ្ញុំ​ទាន់​មិនដឹង​ជា​ប៉ុន្មាន​ដងនោះ​ទេ ហើយក៏​ធ្លាប់មាន​គេ​និយាយដើម​ខ្ញុំ​ដែរ​។ ពិតណាស់ ការនិយាយ​ពីក្រោយ​ខ្នង ទោះបី​វា​ជា​រឿង​មិនអាក្រក់ ប៉ុន្តែ អ្នក​ក៏​មិនគួរ​ធ្វើ នៅ​កន្លែងធ្វើការ​ដែរ​។​

៤. ឲ្យ​ចៅហ្វាយ​រំលឹក​ជានិច្ច​
​ការងារ​ដែល​ត្រូវធ្វើ អ្នក​បែរជា​មិន​ចាំ ហើយ​ទាល់តែ​ចៅហ្វាយ​ប្រាប់​ម្តងទៀត ទើប​នឹកឃើញ​ធ្វើ នោះ​ហើយ​ជា​មូលហេតុ​ចម្បង ដែល​អ្នក​ងាយ​នឹង​ត្រូវគេ​បញ្ឈប់​ពី​ការងារ​។​

៥. លេង Facebook ឬ​និយាយ​ទូរ​សព្ទ​ជាប់​
​តើ​អ្នក​ពិត​ចង់​ឲ្យ​គេ ដាក់​បដារ​ក្នុង​ក្រុមហ៊ុន​ថា ហាម​និយាយ​ទូរស័ព្ទ ឬ​ហាម​លេង Fcebook​មែន​ទេ​? តើ​ប្រសិទ្ធភាព​ការងារ នឹង​ធ្លាក់​ដល់​ណា បើ​ម្នាក់ៗ​ចំណាយ​ពេលវេលា​ក្រុមហ៊ុន ធ្វើ​ការងារ​ផ្ទាល់ខ្លួន​បែបនេះ​?


© រក្សាសិទ្ធិដោយ thmeythmey.com