ពីនេះ ពីនោះ
​មេដឹកនាំ​ល្អ​ត្រូវ​ប្រកាន់​គោលការណ៍​ទាំង ៣ នេះ​
10, Jan 2016 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រសិនបើ​អ្នកជា​មេដឹកនាំ នៅក្នុង​ក្រុមហ៊ុន ឬ​អង្គភាព​ណាមួយ វា​មិនមែនជា​ការងាយស្រួល​នោះទេ​។ បើ​អ្នកដឹកនាំ​មិនបាន​ល្អ គេ​នឹង​រើរ​បម្រាស់ ឬ​មិន​ពេញចិត្ត ធ្វើការ​ជាមួយ​អ្នក​ឡើយ ទោះបីជា​អ្នកផ្តល់​អត្ថប្រយោជន៍ ដល់​គេ​ច្រើន​យ៉ាងណាក្តី​។ ដូច្នេះ អ្នក​ត្រូវ​ឆ្លាត​វៃ និង​ដោះស្រាយ​បញ្ហា​នានា ដែល​អ្នក​កំពុង​ជួបប្រទះ និង​ខិត​ខំរៀន​បន្ថែម ដើម្បី​ក្លាយជា​មេដឹកនាំ​ដ៏​ល្អ​ម្នាក់​។​



និយាយ​អ្វី ដែល​ត្រូវ​និយាយ​៖ មានន័យថា ការនិយាយស្តី​ច្រើន​ឥតប្រយោជន៍ ឬ​មិនបានការ នឹងធ្វើ​ឲ្យ​ទឹកមាត់​អ្នក​សាប និយាយ​អ្វី ក៏​គេ​មិន​ខ្លាច​ដែរ​។ ប្រសិនបើ​អ្នក​សន្យាថា ធ្វើ​អ្វីមួយ​នោះ អ្នក​ត្រូវធ្វើ​វា​ឲ្យ​បាន បើ​ធ្វើ​មិនបាន កុំ​និយាយ​ឲ្យ​បុគ្គលិក ឬ​កូនចៅ​លឺ​អី​។​

​ផ្តល់​ជម្រើស​ដល់​កូនចៅ​៖ អ្នក​ត្រូវ​ចេះ​បត់បែន និង​ស្វែងយល់​ពី​តម្រូវការ​របស់​កូនចៅ​។ បើ​ធ្វើបាន អ្នកនឹង​ក្លាយជា​អ្នកដឹកនាំ​ល្អ និង​គួរ​ឲ្យ​គោរព​។ រូបមន្ត​មួយ​គឺ “​ខិតខំ​ប្រឹងប្រែង​ធ្វើការ ឬ​កសាង​ស្នាដៃ ដើម្បី​លាង​កំហុស ឬក៏​សុខចិត្ត​ចាកចេញ​?” ប្រាកដ​ណាស់ កូនចៅ​អ្នក នឹង​ជ្រើស​យក​ចំណុច​ទី ១ ឬ​ទី ២ ហើយ គឺ​មិន​ព្រម​ដើរចេញ​នោះទេ​។ ពេលនោះ​ហើយ ដែល​ប្រសិទ្ធភាព​ការងារ នឹង​រីកលូតលាស់​។​

​កុំ​ខ្សែ​និយម​៖ កុំ​យក​បង​ប្អូនឯង ធ្វើ​ធំ ដោយ​មិនបាន​សិក្សា​ឲ្យ​បាន​ដឹ​តដល់ ឬ​គេ​នោះ​គ្មាន​សមត្ថភាព​។ ការលើកដាក់​បងប្អូន​ខ្លួនឯង នឹងធ្វើ​ឲ្យ​កូនចៅ​អ្នក​បាក់​ទឹកចិត្ត ព្រោះ​គេ​នឹង​គិតថា ទោះបី​ធ្វើ​ល្អ​យ៉ាងណា ក៏​មិន​ឈ្នះ​បងប្អូន​អ្នក​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com