អត្ថបទពាណិជ្ជកម្ម
សិល្បៈ​នៃ​ភាពជា​អ្នកដឹកនាំ​
18, Jan 2016 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ចតុមុខ ជា​អ្នកជំនាញ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ដូចជា ការតាំងពិព័រណ៍ តន្ត្រី​, អាហារ​ពេល​ល្ងាច​បែប​ទំនាក់ទំនង​, សិក្ខាសាលា​, ការបណ្តុះបណ្តាល​ពឹងផ្អែក​ខ្លាំង​, យុទ្ធនាការ​, ដំណើរ​ទស្សនកិច្ច​, បោះជំរុំ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន​ទៀត ។ ពួកយើង​គឺជា​ស្ថាបនិក​នៃ​ចតុមុខ​មាន​បទពិសោធ​ន៏​រយៈពេល​បួន​ឆ្នាំ នៅក្នុង​វិស័យ​នេះហើយ យើង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ BOORRAN (​ផលិតផល Khmerfashion), BOORRAN(Creative solution), Kid media & studio រួមទាំង​ក្រុមយុវជន​រីកសាយ នឹង​រៀបចំ​ព្រឹត្តិការណ៍ (​សិល្បៈ​នៃ​ការដឹកនាំ​) នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ១​រសៀល ដល់​ម៉ោង ៥​ល្ងាច ទីកន្លែង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន (CJCC) ក្នុង​គោលបំណង​៖

•​    ​អ្នកចូលរួម​ដែល​ចង់​ក្លាយជា​មេដឹកនាំ​និង​មនុស្ស​ដែល​ទទួលបាន​ជោគជ័យ​
•​    ​បង្កើន​ការយល់ដឹង​អំពី​ភាពជា​អ្នកដឹកនាំ​ល្អ​
•​    ​ចែករំលែក​ទម្លាប់​ទាំង​ប្រាំពីរ​នៃ​បុគ្គល​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​
•​    ​បង្កើន​ការយល់ដឹង​អំពី​ការទទួលបាន​ជោគជ័យ​នៃ​ភាពជា​អ្នកដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហ​បុរី - លី​ក្វាន់​យូ​
•​    ​ការចែករំលែក​បទពិសោធ​ន៏​ទាក់ទង​និង​ភាពជា​អ្នកជា​ដឹកនាំ​របស់​វាគ្មិន​កិត្តិយស​ដែល​លោក​មាន​ប្រវត្តិ​ផ្សេងៗ​គ្នា​នេះ ។​


“​សិល្បៈ​នៃ​ការដឹកនាំ​” គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​យើង​ទើបតែ​បាន​បង្កើតឡើង​បន្ទាប់ពី​យើង​បានបញ្ចប់​នៅក្នុង​កម្មវិធី​ភាពជា​អ្នកដឹកនាំ​វប្ប​ធ​ម៍​ជំនា​ន់ទី ១ គិត​ចាប់តាំងពី​ថ្ងៃទី ៣ ខែកញ្ញា​រហូតដល់​ថ្ងៃទី ៤ ខែតុលា​ឆ្នាំ ២០១៥​ឥឡូវនេះ​យើង​កំពុង​រៀបចំ​សិក្ខាសាលា​មួយថ្ងៃ​ដែល​នឹងត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦ នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន ចាប់ពី​ម៉ោង ១ រសៀល ដល់ ៥​ល្ងាច ។​ដូចគ្នានេះ​ផងដែរ​យើង​បាន​អញ្ជើញ​វាគ្មិន​ចំនួន​បី​រូប​ដែល​សុទ្ធសឹង​ជា​បុគ្គល​ដែលមាន​បទពិសោធ​ន៏ និង​ចំណេះដឹង​ទាក់ទង​ទៅ​និង​ភាពជា​អ្នកដឹកនាំ​ច្រើន មានដូចជា​លោក សោម សម្បត្តិ ជា​នាយក​ប្រតិបត្តិ នៃ​ផលិតផល​ថ្នាំលាប​ពណ៌​ជាតិ Cam-Paint, លោក​បណ្ឌិត សាម​អ៊ី​ន និង​ជា​ចុងក្រោយ​បាន​ថ្លែង​ក្នុង​ពិធីការ​បើក​នឹង​ទទួល​ស្វាគមន៍​ដោយ​លោក កឹម អឿន​ជា​នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ផងដែរ ។​

​ព្រឹត្តិការណ៍​នេះ មាន​អ្នកចូលរួម​យ៉ាងហោចណាស់ ៥០០ នាក់ រួមទាំង​សិក្ខាកាម​ដែល​បានបញ្ចប់​ភាពជា​អ្នកដឹកនាំ សហគ្រិន​និង​និស្សិត​មកពី​សាកលវិទ្យាល័យ​ផ្សេងទៀត​និង​សិស្ស​វិទ្យាល័យ​។



​បន្ទាប់ពី​ការបញ្ចប់​ព្រឹត្តិការណ៍​នេះ​យើង​រំពឹងទុក​ថា​នឹង​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​ដូចជា​: ពង្រីក​ចំនេះដឹង​នៃ​ការដឹកនាំ​ដែល​ទទួលបាន​ភាពជោគជ័យ យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទម្លាប់​ទាំង 7 យ៉ាង​របស់​បុគ្គល​ជោគជ័យ ការលើកទឹកចិត្ត​ការ​ផ្លាស់ប្តូរ​នៃ​ទម្លាប់​និង​ការគិត កែលម្អ​ជំនាញ​សំខាន់​មួយ​នៃ​ការគិត​ទំនុកចិត្ត​ដោះស្រាយ​ជម្លោះ​ការកសាង​ក្រុមការងារ​, ការគ្រប់គ្រង​របស់​ក្រុម​, ការទំនាក់ទំនង​ក្រុមការងារ​និង​ជំនាញ​ដទៃទៀត​ដែល​ទាក់ទង​ទៅនឹង​ភាពជា​អ្នកដឹកនាំ​។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com