ព័ត៍មានសុខភាព
សុខភាព៖ ផឹក​តែ​ទឹកកក​ច្រើន​ប៉ះពាល់​ដល់​សុខភាព​?
04, Jul 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទស្សនា​វ​ដ្តី​សុខភាព​វេជ្ជសាស្ត្រ The new England Joual of Medicine បាន​បកស្រាយ​នូវ​ស្ថានភាព​មួយ​ដែល​បញ្ជាក់ថា​ទឹកតែ​គឺជា ភ្នាក់ងារ​បង្កអោយមាន​ជំងឺ​តម្រងនោម ដោយសារតែ​វត្តមាន​របស់ សារជាតិ oxalate ។​ថ្វីបើ​សារជាតិ​នេះ មិនមែន​មានតែ​នៅក្នុង​ទឹកតែ ហើយ​អាចមាន​នៅក្នុង​ប្រភេទ​អាហារ​ដទៃៗ​ទៀត ការទទួលយក​វា​ក្នុង​បរិមាណ​ច្រើន​ជ្រុល វា​នឹង​ធ្វើអោយ​រាងកាយ​យើង​មាន​គ្រោះថ្នាក់ ជាពិសេស​ប្រសិនបើ​អ្នក ជួប​នូវ​ស្ថានភាព​ដូចខាងក្រោម​នេះ ៖


 
•    ធ្លាប់មាន ការវះកាត់​ក្រពះ (gastric bypass surgery)
•    ផឹកទឹក​ផ្លែឈើ​ច្រើនពេក​
•    បរិភោគ​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C 
 
​ហេតុអ្វី​បានជា​វា​មាន​គ្រោះថ្នាក់​?
​ដោយសារតែ oxalate មាន​វត្តមាន​ជាច្រើន​នៅក្នុង​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត នោះ​អ្នក​ត្រូវតែ​ពិចារណា​ឱ្យបាន​ឌិ​តដល់​ទៅលើ​របស់​ដែល​អ្នក​ត្រូវ​ទទួលទាន​។ មជ្ឈមណ្ឌល​សិក្សា​ផ្នែក​អាហារ​បំប៉ន និង​របប​អាហារ បាន​ណែនាំ​ថា បើ​អ្នក​ត្រូវ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សារជាតិ​នេះ នោះ​អ្នក​ក៏​គួរ​កំណ​ត់វា​មិន​មិនឱ្យ​លើសពី ៤០​ទៅ ៥០​មី​លី​ក្រាម ជា​រៀងរាល់ថ្ងៃ​នោះដែរ​។​
 
​ជាការ​ពិត ការផឹក​តែ​ទឹកកក​ត្រឹមតែ ១​ទៅ​២​កែវ ក្នុង​មួយថ្ងៃ វា​នឹងមិន​ធ្វើអោយ​អ្នកទទួលបាន​នូវ​កម្រិត​ដ៏​លើសលុប​នេះ​ទេ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ហាក់​នឹង​ងាយ​ផឹក​វា រហូតដល់​ទៅ​១០​កែវ​ក្នុង​មួយថ្ងៃ ដែល​នេះ​ជា​កត្តា​ប្រឈម​ធ្វើអោយ​អ្នក មាន​បញ្ហា​សុខភាព​បាន​។ អ្វីដែល​គួរអោយ​បារម្ភ​នោះ​គឺ សារជាតិ oxalate នេះ​គឺជា​មូលហេតុ​អាចធ្វើអោយ​អ្នក មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​។ ក្នុង​រយៈពេល​ជា​យូរ ដុំ​គ្រួ​សនឹង​បិទ​ជិត​នូវ​ការបង្ហូរ​ចេញ​របស់​ទឹកនោម  ហើយ​នាពេលនោះ​ហើយ គេ​នឹង​ឃើញ​នូវ​វត្តមាន oxalate នៅក្នុង​តម្រងនោម​។ ស្ថានភាព​នេះ នឹង​បង្កើន​នូវ​ប្រតិកម្ម​ប្រឆាំងនឹង​ការ​រលាក  ដែល​នេះ​ជា​មូលហេតុ អាច​បង្កអោយមាន​ស្នាម​សម្លាក និង​បាត់បង់​ជាលិកា នៅក្នុង​តម្រងនោម ។​
 
​ជា​ចុងក្រោយ អ្នកជំងឺ​ត្រូវ​ទទួល​ការវិភាគ​បន្ថែម និង​ប្រឈម​នឹង​ការឈឺចាប់​នេះ ដោយសារតែ​តម្រងនោម​របស់​ពួកគេ បាន​ប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com