ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខួប ១២ ឆ្នាំ​លោក ជា វិជ្ជា លោក អេង ឆៃអ៊ាង គ្រោង​កោះអញ្ជើញ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​មក​បំ​ភ្លឺ​
22, Jan 2016 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា អះអាងថា លោក​នឹង​កោះអញ្ជើញ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​សាកសួរ​ពី​បញ្ហា​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។​

 
​ក្រោយពី​បាន​ចូលរួម​ពិធី​បង្សុកូល​គម្រប់​ខួប ១២ ឆ្នាំ នៃ​ការស្លាប់​លោក ជា វិជ្ជា (២២ មករា ឆ្នាំ​២០០៤-២២ មករា ឆ្នាំ​២០១៦ ) នៅមុខ​រូបសំណាក​អតីត​មេដឹកនាំ​សហជីព​នេះ​រួចមក លោក អេង ឆៃអ៊ាង បានប្រកាសថា គណបក្ស​លោក​នឹង​នៅតែ​បន្ត​ព្យាយាម​ជំរុញ​ឲ្យ​រដ្ឋាភិបាល ស្វែងរក​ជនដៃដល់​ស​ម្លា​ប់លោក ជា វិជ្ជា យកមក​កាត់ទោស​តាមផ្លូវ​ច្បាប់​។ ប្រធាន​គណៈកម្មការ​រូបនេះ អះអាងថា លោក​នឹង​កោះអញ្ជើញ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ខែ​មិនា ខាងមុខនេះ ដើម្បី​មក​សាកសួរ​ពី​បញ្ហា​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ។​
 
​ទាក់​ទង់​នឹង​គណៈកម្មការ​ស៊ើបអង្កេត​ស្វែងរក​ជនដៃដល់ ដែល​បាន​បាញ់សម្លាប់​លោក ជា វិជ្ជា នេះ លោក អេង ឆៃអ៊ាង បន្ថែមថា រដ្ឋាភិបាល​គួរតែ​ជំរុញ​គណៈកម្មការ​មួយ​នេះ ឲ្យ​អនុវត្ត​ស្វែងរក​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់ ដូច​កា​តាម​ចាប់​អ្នក​ដែល​ប្រឆាំង​រដ្ឋាភិបាល​ដែរ ដើម្បី​ឲ្យ​ក្រុមគ្រួសារ​លោក ជា វិជ្ជា និង​កម្មករ កម្ម​ការី​នី ដែល​គាំទ្រ​លោក ជា វិជ្ជា ស្ងប់ចិត្ត​៕

Tag:
 ជា វិជ្ជា​
 ​អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com