អត្ថបទពាណិជ្ជកម្ម
ផាក​កាហ្វេ​ផ្តល់ជូន​អាំង​ប៉ាវ​ហេងៗ គ្រប់​អតិថិជន​នា​រដូវ​កាល​បុណ្យចូលឆ្នាំ​ចិន​នេះ​!​
27, Jan 2016 , 11:12 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយមាន​ការគាំទ្រ​ពី​អតិថិជន​ចំពោះ​រសជាតិ​អាហារ​ឆ្ងាញ់ៗ ជាពិសេស​គុយទាវ​ដែល​គ្មាន​ការប្រើប្រាស់​ប៊ីចេង និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ ភោជនីយដ្ឋាន​ផាក​កាហ្វេ​ជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ​ដែលមាន​កេរ្តិឈ្មោះ​ល្បីល្បាញ់ ហើយ​មាន​សាខា​ច្រើនជាងគេ ក្នុងចំណោម​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយចំនួន ។

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ ភោជនីយដ្ឋាន​ផាក​កាហ្វេ​បាន​ផ្តល់ជូន​នូវ​អាំង​ប៉ាវ​ហេងៗ ជាពិសេស សំរាប់​អតិថិជន​ទាំងអស់​នៅ​គ្រប់​សាខា​ផាក​កាហ្វេ ។ ក្នុងនោះ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​បានផ្តល់​ជួន​ជា គូ​ប៉ុង ប្រ​ម៉ូ​សិន​ពិសេស​គឺ : គូ​ប៉ុង ទិញ​មួយ​ថែម​ជូន​មួយ  ( Buy One get One Free ) និង​គូ​ប៉ុង បញ្ចុះ​តំលៃ ២៥ %  លើ​វិក័យប័ត្រ ( 25% Off On Bill )​សំរាប់​អតិថិជន​របស់ខ្លួន​ដែល​មក​ពិសារ​អាហារ​នៅ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​។ ការផ្តល់ជូន​នេះ​ចាប់ពី​ថ្ងៃទី ២៣ ខែមករា រហូតដល់​ថ្ងៃទី ២៩ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦​ហើយ​និង​មាន​សុពលភាព​រហូតដល់​ថ្ងៃទី ១០ ខែ​មិនា ឆ្នាំ​២០១៦ ។ ជា​ចុងក្រោយ​ក្រុមហ៊ុន​ផាក​កាហ្វេ​សូម​ជូនពរ​និង​ប្រសិទ្ធ​ពរជ័យ​ដល់​អតិថិជន​ទាំងអស់​អោយ​ជួបតែ​សុភមង្គល  រក​ទទួលទាន​មានបាន  អាយុ​យឺតយូរ និង សម្រេចបាន​នូវ​រាល់​ការងារ​គ្រប់​ភារៈកិច្ច ។​








​(អត្ថបទ​ពាណិជ្ជកម្ម)​


© រក្សាសិទ្ធិដោយ thmeythmey.com