អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់ ធ្វើ​សមយុទ្ធ​យោធា ខណៈ​ភាព​តានតឹង​កំពុង​ឡើងក​ម្តៅ​ជាមួយ​ចិន​ក្រោយ​បោះឆ្នោត​
28, Jan 2016 , 11:14 am        
រូបភាព
ដោយ:
 ​
​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែមករា ម្សិលមិញ តៃវ៉ាន់ បានធ្វើ​សមយុទ្ធ​យោធា​មួយ​ដើម្បី​បង្ហាញ​សាច់ដុំ​ថា​ដែន​កោះ​តៃវ៉ាន់​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មួយ​សុវត្ថិភាព និង​មាន​សមត្ថភាព​ក្នុងការ​ការពារ​និង​គ្រប់គ្រង​ស្ថានការណ៍​របស់ខ្លួន​បាន​។ សមយុទ្ធ​យោធា​នេះ ធ្វើឡើង​ក្រោយ​មិន​ដល់​ពីរ​សប្តាហ៍​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​នោះទេ​។




​កងទ័ពជើងទឹក​តៃវ៉ាន់ បានបង្ហាញ​នាវាចម្បាំង​របស់ខ្លួន ចំនួន​ប្រាំបី​គ្រឿង និង​ថែមទាំង​បាន​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ក្នុង​ការធ្វើ​សមយុទ្ធ​យោធា​នៅក្នុងតំបន់​ភាគខាងត្បូង​នៃ​ដែន​កោះ​តៃវ៉ាន់​ដែលជា​មូលដ្ឋាន​ទ័ពជើងទឹកនៅថ្ងៃម្សិលមិញ​។ សមយុទ្ធយោធានេះ អាចជាការបង្ហាញសាច់ដុំមួយដើម្បីជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារបស់ចិនដែលទើបតែធ្វើឡើងក្បែរកោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ។ 
 
​​ឧ​ត្ត​មនា​វី​តៃវ៉ាន់លោក Tsai Hung-tu អះអាងថា សមយុទ្ធ​យោធា ធ្វើឡើង​ដើម្បី​បង្ហាញ​ទៅកាន់​ប្រជាជន​តៃវ៉ាន់​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ និង​បង្ហាញថា​រដ្ឋាភិបាល មាន​សមត្ថភាព គ្រប់គ្រាន់​ក្នុងការ​ធានា​នូវ​សន្តិភាព​នៅ​ច្រកព្រំដែនរ​រវាង​ចិន និង​តៃវ៉ាន់ ខណៈពេល​ចូលឆ្នាំថ្មី​របស់​តៃវ៉ាន់ និង​ចិន កំពុងតែ​ខិតជិត​មកដល់​។ នេះបើយោងតាម​ការបញ្ជាក់​របស់លោក Tsai Hung-tu ប្រាប់ភា្នក់ងារព័ត៌មាន Reuters ។ ហើយលោក ក៏​បានបន្ថែមទៀតថា លំ​ហាត់​យោធា​នេះ ត្រូវបាន​ធ្វើជា​ទម្លាប់​នោះទេ ពោល​គឺជា​រៀងរាល់ឆ្នាំ តៃវ៉ាន់​តែងតែ​ធ្វើ​លំ​ហាត់​យោធា​មុន​ខែកុម្ភៈ និង​មុន​ចូលឆ្នាំ​ប្រពៃណី​។​
 
​យ៉ាងណាក៏ដោយ សមយុទ្ធ​យោធា​នេះ គឺជា​លើកដំបូង​ហើយ​ដែល​ត្រូវបាន​ឡើង​បន្ទាប់ពី​បក្សប្រឆាំង ប្រជាធិបតេយ្យ​ជឿនលឿន​របស់លោក​ស្រី Tsai Ing-wen ដែលមាន​និន្នាការ​ប្រឆាំង​ចិន បានឈ្នះ​លើ ការបោះឆ្នោត​ប្រធានាធិបតី និង​បោះឆ្នោត​សភា​។ 

 កាលពី​ថ្ងៃទី​២១ ខែមករា​កន្លងទៅ កងទ័ព​រំដោះប្រជាជន​ចិន​បានធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅឯ​មូលដ្ឋាន​ក្នុង​ខេត្ត​ភាគ​អាគ្នេយ៍​ដែល​ស្ថិត​ក្បែរ​កោះ​តៃវ៉ាន់៕ 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com