អន្តរជាតិ
អ្នក​អត្ថាធិប្បាយ​ព័ត៌មាន Crime Watch របស់ BBC មានមុខមាត់​ដូច​ជនល្មើស​ដែល​ខ្លួន​កំពុង​ផ្សាយ​
11, Feb 2016 , 10:05 am        
រូបភាព
ដោយ: ធីតា
 ​លោក Jason Mohammad អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៃ​កម្មវិធី​សន្តិសុខ​សង្គម «Crime Watch» របស់​ទូរទស្សន៍ BBC បាន​ជួប​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយនា​ការផ្សាយ​ផ្ទាល់​កាលពីដើម​សប្តាហ៍​កន្លងមក​។ លោក និង Sophie Jane Raworth ដែលជា​គូ​ក្នុង​កម្មវិធី បាន​លើកយក​រឿង​សន្តិសុខ​សង្គម​មួយ​ទាក់ទង​នឹង​ករណី​ឃាតកម្ម ដោយ​ឧក្រិដ្ឋជន​មានមុខមាត់​ដូច​លោក​បះ​បិទ​បំផុត​។​

 
​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ កម្មវិធី​សន្តិសុខ​សង្គម «Crime Watch» របស់ BBC បាន​លើកយក​ករណី​ឃាតកម្ម​មួយ​ដែល​បង្កឡើង​ដោយ​បុរស​ដើមកំណើត​ស្លូ​វ៉ា​គី ឈ្មោះ Viktor Kakator ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​១៨​ឆ្នាំ ពីបទ​បង្ក​របួសស្នាម​លើ​ស្ត្រី​ចំណាស់​វ័យ​៨៩​ឆ្នាំ​ម្នាក់​រហូតដល់​ស្លាប់​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មុខ​របស់លោក Jason Mohammad ជនជាតិ​វេ​លស៍ និង​មុខ​ជនល្មើស Viktor Kakator គឺ​ដូចគ្នា​បះ​បិទ​។ នៅពេលដែល Sophie Jane Raworth លើក​រឿងនេះ​មក​អត្ថាធិប្បាយ លោក Jason ហាក់ដូចជា​ធ្វើជា​មិនឃើញ​មុខ​ជនល្មើស​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក Jason បាន​អះអាង​តាម Twitter ថា លោក​បាន​មើលឃើញ​រូបនោះ​ហើយ​។​
 
​នេះ​មិនមែនជា​លើក​ទី​១​នោះឡើយ កាលពី​ឆ្នាំ​២០០៩ ពិធីករ​ម្នា​ក់នៅ​ទូរទស្សន៍ ABC 7 ប្រចាំ​រដ្ឋ​ឡូ​ស​អេ​ន​ជឺ​លែស ក៏បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផងដែរ ដោយ​លោក និង​ចោរ​ម្នាក់ ក្នុង​ព័ត៌មាន មានមុខមាត់​ដូចគ្នា​បះ​បិទ ដែល​មើលទៅ​ហាក់ដូចជា​កូនភ្លោះ​៕
 
​ទស្សនា​វីដេអូ​៖




 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com