ជាតិ
សម្តេច ហ៊ុន សែន៖ សូមខ្មែរ​កុំឈ្លោះគ្នា​ ទាំងនៅ​ក្នុងប្រទេស ទាំងនៅ​​ក្រៅប្រទេស
15, Feb 2016 , 9:27 am        
រូបភាព
កាលីហ្វ័រនីញ៉ា-សហរដ្ឋអាមេរិក៖ មុន​បញ្ចប់ពិធីសំណេះសំណាល ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​កាន់អំណាច​បាន​ផ្ញើ​សារ​ដល់​ពលរដ្ឋខ្មែរ​ទាំងនៅក្នុងប្រទេស និង​អ្នករស់នៅ​ក្រៅប្រទេស មិនឲ្យពួកគេ​ឈ្លោះ និង​បែកបាក់គ្នាឡើយ។



ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ​ដែល​បានកាន់អំណាច​ជានាយករដ្ឋមន្ត្រី​ជាង​៣០​ឆ្នាំមកហើយ​នេះ បាន​សារភាព​ថា លោក​មិនអាច​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ស្រឡាញ់ និង​ចូលចិត្ត​លោកគ្រប់គ្នា​ឡើយ ប៉ុន្តែ​ថា​អ្វីដែល​លោក​ចង់​ឃើញ គឺ​ខ្មែរស្រឡាញ់​ខ្មែរ មិនបែកបាក់សាមគ្គី ទាំងខ្មែរ​រស់នៅ​ក្នុងប្រទេស និង​ខ្មែរ​រស់នៅ​ក្រៅប្រទេស។

នៅក្នុងពិធីសំណេះសំណាល​ដែលមានទាំង​ខ្មែរ​អ៊ីស្លាម​ផងនោះ សម្តេច ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរថា បើទោះជា​ពលរដ្ឋ​ខ្មែរ​មកពី​និន្នាការនយោបាយ​ណាក៏ដោយ កាន់សាសនាអ្វីក៏ដោយ ប៉ុន្តែ​ជនជាតិ​ខ្មែរ​ត្រូវរួបរួមគ្នា​ ទើបខ្មែរខ្លាំង៕

 

© រក្សាសិទ្ធិដោយ thmeythmey.com