ព័ត៍មានសុខភាព
សម្តី​ទាំង​៥​អាចធ្វើ​ឲ្យ​កូន​មាន​ជំនឿ​ចិត្ត​
16, Feb 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​មនុស្ស​ម្នាក់​មាន​ជំនឿ​ចិត្ត​ចំពោះ​ខ្លួនឯង នោះគេ​នឹង​អាច​សម្រេច​គ្រប់​រឿង ប៉ុន្តែ​ភាព​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ត្រូវតែ​វឹក​ហាត់​ពី​តូច ទើប​ល្អ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ពាក្យសម្តី​ទាំង​៥​ដែល​អាចធ្វើ​ឲ្យ​កូនអ្នកមាន​ជំនឿ​ចិត្តបាន​។ តើ​មាន​ពាក្យ​អ្វី​ខ្លះទៅ​?



-    មិន​អី​ទេ ប្រហែលជា​កូន​ប្រើ​វិធី​មិនទាន់​ត្រឹមត្រូវ ទើប​មិនអាច​ធ្វើបាន កូន​អាច​ប្តូរ​មក​វិធី​ផ្សេងទៀត​ដើម្បី​អនុវត្ត ថា​មិនត្រូវ​កូន​អាច​សម្រេច​ជោគជ័យ​បាន​នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន​ឡើយ​។​
-    កូន​មិនមែនជា​ក្មេង​ល្ងង់​ទេ ប្រសិនជា​កូន​ខំប្រឹង នោះ​កូន​អាចធ្វើ​បាន​គ្រប់​រឿង​ដែល​កូន​ចង់​ធ្វើ​។​
-    កូន​ត្រូវតែ​ប្រាប់​ខ្លួនឯង​ថា កូន​អាច​ធ្វើបាន​មិន​ខ្វល់​ថា​រឿង​លំបាក​យ៉ាងណាក៏ដោយ​។​
-    ម៉ាក់​ពិតជា​សប្បាយចិត្ត ហើយ​ស្ងើចសរសើរ​កូន​ណាស់​ចំពោះ​រឿង​ដែល​កូន​បានធ្វើ ហើយ​ទទួលបាន​ជោគជ័យ មិន​ខ្វល់​ថា​កូន​ជួប​ឧបសគ្គ​អ្វី​ឡើយ ម៉ាក់​នឹង​គាំទ្រ​កូន​ជានិច្ច ហើយ​គោរព​នូវ​ការសម្រេចចិត្ត​របស់​កូន​។​
-    ម៉ាក់​ជឿជាក់ថា​កូន​អាច​នឹង​រកឃើញ​ដំណោះស្រាយ ហើយ​កូន​នឹង​អាច​ដោះស្រាយ​បញ្ហា​នោះបាន​យ៉ាង​ល្អ​ឲ្យ​តែ​កូន​មាន​ជំនឿ​ចិត្ត​ចំពោះ​ខ្លួនឯង នោះ​កូន​នឹងមិន​បរាជ័យ​ឡើយ​។​

-    ពាក្យ​ទាំងនេះ​សុទ្ធតែ​ងាយ​ធ្វើ​ឲ្យ​កូនអ្នកមាន​ជំនឿ​ចិត្ត​ឲ្យ​តែ​អ្នក​តែងតែ​ប្រើ​មក​និយាយ​ជាមួយ​គេ​រាល់ថ្ងៃ កូន​នឹង​ស្តាប់​ចូល​ត្រចៀក​៕

​ត្រួតពិនិត្យ​ដោយ​www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com