ព័ត៍មានសុខភាព
សុខភាព៖ ផឹក​ភេសជ្ជៈ​ដែល​កាត់​ខ្លាញ់ អាចជួយ​អ្នក​ស្គម​ឬ​?
22, Dec 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​ផឹក​ភេសជ្ជៈ​ណាស់ មាន​អ្នកខ្លះ​ក្រោយ​ពេលបាយ គេ​តែងតែ​ផឹក​តែ​ដែល​កាត់​ខ្លាញ់ ដើម្បី​ធ្វើ​ឲ្យ​ស្គម អ្នកខ្លះ​វិញ​បរិភោគ​បន្លែ និង​ផ្លែឈើ​តិច ប៉ុន្តែ​ផឹក​ភេសជ្ជៈ​ដែល​ផលិត​ពី​បន្លែ និង​ផ្លែឈើ​ដើម្បី​ប៉ូវ​វិញ​។ តើ​អ្នកដឹង​ទេ​ថា​ទង្វើ​ទាំងនេះ​សុទ្ធតែជា​ទង្វើ​ដែល​ខុស​នោះ​?



​ផឹក​តែ​អាច​កាត់​ខ្លាញ់​បាន​ឬ​?
​នៅពេលដែល​អ្នក​ផឹក​តែ​ក្រោយ​ពេលដែល​អ្នក​បរិភោគ​បាយ​រួច វា​មិន​អាចធ្វើ​ឲ្យ​អាស៊ីត​ខ្លាញ់​ដែលមាន​ស្រាប់​ក្នុង​រាងកាយ​អ្នក​រលាយ​ទេ ដូចនេះ​បើ​អ្នក​ចង់​ស្គម អ្នក​គួរតែ​តម្រូវ​របប​អាហារ​អ្នក​វិញ ​ទើប​អ្នក​អាច​ទទួលបាន​រាង​ស្អាត​។​

​ផឹកទឹក​ផ្លែឈើ អាច​ប៉ូវ​មែនឬ​?
​តាមពិត​ការផឹក​ទឹក​ផ្លែឈើ​ប្រអប់ និង​កំប៉ុង​ មិនអាច​ប៉ូវ​អ្នក​បានឡើយ ព្រោះ​នៅពេលដែល​គេ​ផលិត វា​បាត់បង់​សារធាតុចិញ្ចឹម​ដែលមាន​ក្នុងនោះ​អស់​ទៅហើយ ម្យ៉ាងទៀត​គេ​បាន​បន្ថែម​សារធាតុ​ជាច្រើន ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ក្រោយ​ពេលដែល​ផឹក​ច្រើន ដូចនេះ​អ្នក​គួរតែ​ពិសារ​ផ្លែឈើ​ស្រស់​ ទើប​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​។​

​ភេសជ្ជៈ​អាចធ្វើ​ឲ្យ​អ្នកមាន​ខួរក្បាល​ស្រស់ស្រាយ​?
​បុគ្គលិក​ក្រុមហ៊ុន​ភាគច្រើន​តែងតែ​ប្រើ​ភេសជ្ជៈ​ផ្សេងៗ​ មក​ទប់​ខ្លួនឯង​ឲ្យ​ធ្វើការ​បាន​ពេញ​មួយថ្ងៃ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ នៅក្នុង​ភេសជ្ជៈ​ទាំងនោះ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ជាច្រើន​ ដែល​អាចធ្វើ​ឲ្យ​សុខភាព​អ្នក​កាន់តែ​ទ្រុឌទ្រោម​ទៅៗ ​ក្រោយ​ពេលដែល​អ្នកទទួល​ទាន​ច្រើន វា​នឹង​អាច​បំផ្លាញ​កោសិកា​ ក្នុង​រាងកាយ​អ្នក​ម្តង​បន្តិច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូចនេះ​អ្នក​គួរតែ​កាត់បន្ថយ​ក្នុង​ការផឹក​ទើប​ល្អ​៕

​ត្រួតពិនិត្យ​ដោយ​www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com