ព័ត៍មានសុខភាព
​តើ​នឹងមាន​អ្វី​កើតឡើង​នៅពេលដែល​ភ្នែក​របស់​អ្នក​ចេះតែ​ញាក់​?
23, Feb 2016 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​គិតថា ការញាក់​ភ្នែក​អាចជា​សញ្ញា​ដ៏​ល្អ​មួយ ដែល​អាច​ប្រាប់​ពី​លាភ​សំណាង​អ្វីមួយ ដែល​នឹង​កើតមាន​ប្រសិនបើ អ្នក​ចាប់ផ្តើម​ញាក់ភ្នែក​ភ្លាមៗ​នោះ ។ តែ​អ្នកមាន​ដឹង​ទេ​ថា តើ​រាងកាយ​អ្នក កំពុងមាន​អ្វី​កើតឡើង ?



​ការញាក់ ឬ​កន្ត្រាក់​ភ្នែក ត្រូវបាន​កំណត់ថា គឺជា​ការប៉ះពាល់​ទៅលើ​ត្របកភ្នែក​។ វា​អាច​កន្ត្រាក់​ផ្នែក​ខាងលើ ឬ​ខាងក្រោម​នៃ​ត្របកភ្នែក ប៉ុន្តែ​គឺ​ចំពោះតែ​ភ្នែក​តែ​ម្ខាង​នោះទេ ។​ការញាក់​ភ្នែក គឺ​អាចជា​សញ្ញា​ដែល គួរ​ឲ្យ​កត់សម្គាល់ និង​រំខាន​មួយ​។ ការញាក់​ភ្នែក​នេះ អាច​នឹង​កើតមាន​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​វា​អាច​នឹង​កើតមាន​វិញ​ក្នុង​រយៈពេល​ពី​ពីរ​ទៅ​បី​ម៉ោង ពេញ​មួយថ្ងៃ ឬ​យូរ​ជាង​នេះ ។​
​ហេតុអ្វី​បានជា​ភ្នែក​របស់​អ្នក​ចេះតែ​ញាក់​ដូចនេះ ?

​វេជ្ជបណ្ឌិត​ទូទៅ​ជាច្រើន គឺ​មិនអាច​កំណត់​ឲ្យ​បានច្បាស់លាស់​ពី​បញ្ហា​នៃ​ភ្នែក​ចេះតែ​ញាក់​នេះ នោះទេ​? ប៉ុន្តែ​ជាមួយនឹង​ការពន្យល់​បកស្រាយ​រប​ស់ការ​ស្រាវជ្រាវ​មួយ បានបង្ហាញ​នូវ​ហេតុផល​មួយចំនួន ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​អាកា​រៈ​បែបនេះ ៖

•    ការផឹក​ស្រា​
•    ពន្លឺ​ភ្លឺ​
•    ការទទួលយក​សារជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ជ្រុល​
•    អស់កម្លាំង​
•    ជក់បារី​
​នៅក្នុង​ករណី​ទាំងនេះ អ្នក​អាច​នឹង​សម្គាល់​ឃើញ​ការញាក់​ភ្នែក​នេះ អាច​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួន​វា ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយមក​។ ប៉ុន្តែ​ការញាក់ ឬ​កន្ត្រាក់​ត្របកភ្នែក​នេះ អាចជា​សញ្ញា​ប្រាប់​ពី​ស្ថានភាព​ជំងឺ​អ្វីមួយ លើសពី​បញ្ហា​នៃ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​មិនល្អ ដូចជា​ការជក់បារី ឬ​ការ​ផឹកស្រា​ច្រើនពេក​។ សញ្ញា​ទាំងនេះ​អាចជា​ជំងឺ នៃ​ការ​រលាក​ត្របកភ្នែក​ដែលមាន​សភាព​រុំ​ាំ​រ៉ៃ ។​
​រោគសញ្ញា​ខាងក្រោម​នេះ អាចមាន​ទំនាក់ទំនង​ទៅនឹង​ការញាក់​ភ្នែក ដែល​បង្ហាញ​ពីស​ញ្ញា​ព្រមាន​ដែល​អ្នក​គួរតែ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ៖
•    ញាក់ភ្នែក​លើសពី​មួ​យស​ប្តា​ហ៍​
•    ញាក់ភ្នែក​រហូត​ទាល់តែ​ធ្វើ​ឲ្យ​ត្របកភ្នែក​អ្នក​ត្រូវ​បិទ​
•    ការញាក់​ត្របកភ្នែក រហូតដល់​មានការ​កន្ត្រាក់​ផ្នែក​ផ្សេងទៀត​នៅលើ​ផ្ទៃមុខ​
•    ហូរ​ទឹកភ្នែក​
•    ប្រសិនបើ​ត្របកភ្នែក​ផ្នែក​ខាងលើ​ត្រូវបាន​ធ្លាក់ចុះ​

​ចំណុច​ដែល​អ្នក​គួរ​ដោះស្រាយ​
​ជាដំបូង អ្នក​ត្រូវ​កំណត់​ឲ្យ​ច្បាស់​ពី​មូលហេតុ​នៃ​ការញាក់​ត្របកភ្នែក​របស់​អ្នក ថា​តើ​វា​មកពី​ការ​រលាក​ត្របកភ្នែក​ឬទេ បើ​មិនមែន​ទេ នោះ​អ្នក​ត្រូវ​ឲ្យ​គ្រូ​ពេ​ទ្យេ​ឯកទេស​ភ្នែក ធ្វើការ​ពិនិត្យ និង​កំណត់ថា​តើ​ការញាក់​នេះ​ជាប់​រហូត​ឬ​យ៉ាងណា ?

​ប្រសិនបើ​បញ្ហា​ត្រូវបាន​កំណត់ថា ដោយសារ​ទម្លាប់​មិនល្អ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ នោះ​អ្នក​គួរតែ​ធ្វើការ​កាត់បន្ថយ​នូវ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន ផឹកស្រា និង​ស្ថានភាព​នៃ​ស្ត្រេ​ស ៕​

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com