អន្តរជាតិ
ស្ត្រីមានឥទ្ធិពលបំផុតក្នុងវិស័យជំនួញលើពិភពលោក
× បច្ចុប្បន្ននេះ ស្ត្រីជាច្រើនដែលមានឈ្មោះបោះសំឡេងនិងមានសមត្ថភាពខ្ពស់ មិនចាញ់បុរស។ ស្ត្រីមិនតិចទេដែលជាប់ឈ្មោះក្នុងចំណោមស្ត្រីជាអ្នកជំនួញដែលមានឥទ្ធិពលខ្លាំងបំផុតលើលោក។ ថ្ងៃនេះសារព័ត៌មានថ្មីៗសូមលើកយកស្ត្រី ៥នាក់ដែលមានឥទ្ធិពលបំផុតក្នុងវិស័យជំនួញនិងត្រូវបានកំណត់ចំណាត់ថ្នាក់ដោយទស្សនាវដ្តី Forbes ៖
លោកស្រី Isabel Do ជាជនជាតិអង់ហ្គូឡា និងជាកូនស្រីប្រធានាធិបតីផង។ លោកជាប់ចំណាត់ថ្នាក់ជាស្ត្រីម្នាក់ស្ថិតក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងវិស័យជំនួញ។ លោកស្រីមានទ្រព្យតិចបំផុតប្រហែល ៣.៤ពាន់លានដុល្លារអាមេរិក។ចំណូលរបស់លោកស្រីបានភាគច្រើនមកពីការវិនិយោគលើវិស័យទូរគមនាគមន៍អង់ហ្គូឡា និងនៅព័រទុយហ្កាល់។
២.លោកស្រីMeg Whitman
លោកស្រី Meg Whitman មានវ័យ ៥៩ឆ្នាំ ហើយលោកស្រីស្ថិតក្នុងលំដាប់លេខរៀងទី២។ Meg Whitman បច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Hewlett Packard និងជាប្រធានក្រុមហ៊ុន HP Inc។ លោកស្រីមានទ្រព្យសម្បត្តិប្រហែលជាង ២.១ពាន់លានដុល្លារអាមេរិក។
៣.លោកស្រី Ginni Rometty
លោកស្រី Ginni Rometty ដែលជាអ្នកជំនួញស្ត្រីអាមេរិកវ័យ ៥៨ឆ្នាំត្រូវបានទស្សនាវដ្តី Forbes ដាក់ចំណាត់ថ្នាក់លេករៀងទីបី ។បច្ចុប្បន្នលោកស្រីជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា IBM ប៉ុន្តែយ៉ាងណាមិញគេមិនបានដឹងពីបរមាណទ្រព្យសម្បត្តិដែលលោកស្រីមាននៅក្នុងដៃឡើយ។
៤. លោកស្រី Oprah Winfrey
ចំណែកស្ត្រីដែលល្បីល្បាញម្នាក់ទៀតគឺលោកស្រី Oprah Winfrey ដែលមានវ័យ ៦១ឆ្នាំ បច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុននៅអាមេរិកផងដែរ។ លោកស្រីត្រូវបានគេស្គាល់ដោយសារលោកស្រីជាសេដ្ឋីស្បែកខ្មៅតែម្នាក់ដែលឆ្លងកាត់ការលំបាកវេទនា រស់ក្នុងភាពក្រីក្រ និង អត់ធន់ជាមួយការបំពារបំពានរូបរាងក្លាយនិងផ្លូវភេទអស់ច្រើនឆ្នាំ។ គេក៏មិនបានដឹងពីចំនួនទ្រព្យសម្បត្តិដែលលោកស្រីមានផ្ទាល់ខ្លួនដែរ។
៥.លោកស្រី Abigail Johnson
លោកស្រី Abigail Johnson មានវ័យ ៥៣ឆ្នាំ កំពុងតែបម្រើការងារជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fidelity ដែលជាក្រុមហ៊ុនធំបំផុតមួយនៅសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយលោកស្រី Johnson មិនសូវចេញមុខចេញមាត់នៅខាងក្រៅឡើយ ប៉ុន្តែលោកស្រីមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ ១៨ពាន់លានដុល្លារ។ ដោយសារតែលុយច្រើនបែបនេះហើយលោកស្រី ក៏ស្ថិតក្នុងចំណោមស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com