អន្តរជាតិ
ប្រជាជន ២ពាន់នាក់ ត្រូវបានជម្លៀសពីផ្សារនៅក្រុងមូស្គូ ព្រោះការគំរាមបំផ្ទុះគ្រាប់បែក
× ប្រជាជនប្រហែល២ពាន់ ត្រូវបានជម្លៀសចេញពីផ្សារមួយនៅក្នុងកណ្តាលរដ្ឋធានីមូស្កូ ក្រោយពីមាន ជនមិនស្គាល់មុខ ប្រកាសគំរាមបំផ្ទុះគ្រាប់បែក។ នេះបើយោងតាមសារព័ត៌មាន RT។
ថ្ងៃអង្គារទី ០៨ មីនា នេះ ប្រជាជនប្រហែល ២ពាន់លានបានជម្លៀសខ្លួនចេញពីផ្សារស្ថិតនៅកណ្តាលរដ្ឋធានីមូស្គូ ព្រោះតែមានការគំរាមកំផ្ទុះគ្រាប់បែក។ ផ្សារនេះមានឈ្មោះថា Rizhsky ដែលជាទីតាំងលក់ផ្ការដ៏ពេញនិយមមួយកន្លែង ហើយមនុស្សម្នាប្រមូលផ្តុំគ្នាច្រើននៅផ្សារនេះក៏ដោយសារវាជាថ្ងៃសិទ្ធិនារីអន្តរជាតិផង។
យ៉ាងណាក៏ដោយ គេមិនបានទទួលព័ត៌មានលម្អិតឡើយពាក់ព័ន្ធការគំរាមបំផ្ទុះគ្រាប់បែកនៅកណ្តាលទីប្រជុំជននេះ ប៉ុន្តែមានរបាយការណ៍ខ្លះថា កញ្ចប់មួយគួរឲ្យសង្ស័យត្រូវគេដាក់ផ្លុងចោលនៅផ្សារនេះ។ © រក្សាសិទ្ធិដោយ thmeythmey.com