ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម សម រង្ស៊ី​-​កឹម សុខា ដឹកនាំ​អង្គប្រជុំ​នៅ​ហ្វីលីពីន​ជជែក​ពី​​ស្ថានភាព​នយោបាយ​
13, Mar 2016 , 1:19 pm        
រូបភាព
ឯកឧត្តម សម រង្ស៊ី នៅខាងឆ្វេង ឯឯកឧត្តម កឹម​ សុខា នៅខាងស្តាំ។ រូបនៅព្រលានយន្តហោះជប៉ុនកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥
ឯកឧត្តម សម រង្ស៊ី នៅខាងឆ្វេង ឯឯកឧត្តម កឹម​ សុខា នៅខាងស្តាំ។ រូបនៅព្រលានយន្តហោះជប៉ុនកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥
ដោយ:
 
​ឯកឧត្តម កឹម សុខា និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ ២០ នាក់​ផ្សេងទៀត បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅដល់​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ហើយ​នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ទៅ​ជួបប្រជុំ​ជាមួយ​ឯកឧត្តម សម រង្ស៊ី​។


​ឯកឧត្តម សម រង្ស៊ី និង​ភរិយា បាន​ទៅ​ចាំ​ឯកឧត្តម កឹម សុខា និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​មុន នៅ​ហ្វីលីពីន ដើម្បី​បើក​កិច្ចប្រជុំ​សំខាន់​មួយ​នៅ​ថ្ងៃទី ១៤ ខែមីនា ខាងមុខ​។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ជាមួយ​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ប្រមាណ ២០ រូប នៅពេល​ខាងមុខ នឹង​ពិភាក្សា និង​វាយតម្លៃ លើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ចាប់ពី​ខែតុលា ឆ្នាំ ២០១៥ ដល់ពេល​បច្ចុប្បន្ននេះ​។ ហើយ​សំខាន់​ជាងនេះទៀត លោក បុញ្ញឫទ្ធិ ក៏​អះអាងថា កិច្ចប្រជុំ​ខាងមុខនេះ ក៏​នឹង​ពិ​ភាក្សាពីការរៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។​
 
​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​បក្ស​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ ២០ នាក់ ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ មានដូចជា លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ជាដើម​៕
 

Tag:
 សម រង្ស៊ី
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com