ព័ត៍មានសុខភាព
សុខភាព៖ រួមភេទ​ញឹក អាច​បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​
28, Jun 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត នឹង​កើនឡើង​ទៅតាម​អាយុ​។ យ៉ាងណាមិញ មាន​កត្តា​ប្រឈមមុខ​ផ្សេង​ដែរ ដូចជា ការ​ធាត់​ជ្រុល មាន​ប្រ​វត្ត​កើត​មហារីក ជក់បារី និង​ការបង្ក​រោគ​ជាដើម​។ ខណៈដែល​ក្រពេញ​ប្រូ​ស្តា​ត កំពុងតែ​វិ​វត្ត​ទៅជា​មហារីក​យ៉ាង​យឺតៗ​នោះ មាន​មនុស្ស​ជាច្រើន​គិតថា ការ​រួមភេទ​ញឹកញាប់​អាច​បណ្តាល​ឲ្យ​ឆ្លង​រោគ ឬ​កើត​ជំងឺ​កាមរោគ ដែលជា​ហេតុផល​មួយ​បង្ក​ជា​មហារីក​ក្រពេញ​ប្រូ​ស្តា​តទៅ​វិញ​។ ប៉ុន្តែ​វា​មិនមែន​ពិតប្រាកដ​នោះឡើយ​។ អ្នកស្រាវជ្រាវ​បាន​អះអាងថា អ្នក​ដែលមាន​ជីវិត​ផ្លូវភេទ​សកម្ម អាចជា​ហេតុផល​មួយ នាំ​ឲ្យ​កើត​មហារីក នៅពេល​ក្រោយ​ទៅវិញ​ទេ​។

 
​ជីវិត​ផ្លូវភេទ និង​ការកើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​មិន​ទាក់ទង​គ្នា​ទេ​
​ការសិក្សា​ដែល​ចុះផ្សាយ ក្នុង​សារព័ត៌មាន JAMA បាន​បង្ហាញថា បុរស​ដែល​រួមភេទ បានសម្រេច​ចាប់ពី ២១ ដង​ឡើងទៅ​ក្នុង​មួយខែ ឃើញថា​ទំនងជា​មិន​ងាយ កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត នៅពេល​អនាគត ច្រើន​ដូច​បុរស ដែលមាន​អាយុ ២០ ទៅ ២៩ ឆ្នាំ និង​រួមភេទ​បានសម្រេច ៤ ទៅ ៧ ដង​ឡើយ​។ តាមពិត ការសិក្សា​បង្ហាញថា ការ​រួមភេទ​ញឹកញាប់ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត នៅពេល​អនាគត​ទៀត​។ អាហារ​សម្បូរ​ជាតិ​សរសៃ ក៏​អាចជួយ​កាត់បន្ថយ​ការប្រឈមមុខ​ដែរ​។ 
 
​សកម្មភាព​ផ្លូវភេទ មិនមែន​នាំ​ឲ្យ​កើត មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ​
​ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន BJU Inteational បាន​និយាយថា ការ​រួមភេទ​ជាមួយ​ដៃគូ​ស្នេហា​ច្រើន មិន​បង្កើន​ការ​ប្រឈម នឹង​ជំងឺមហារីក​ដែរ​។ ដំបូង​ឡើយ យើង​ពិតជា​អាច​និយាយបានថា អាច​ប្រឈម​នឹង​ជំងឺឆ្លង ឬ​កាមរោគ​មែន ប៉ុន្តែ វា​មិន​ប៉ះពាល់​ដល់​ក្រពេញ​ប្រូ​ស្តា​ត​ទេ ហើយ​ថែមទាំង​ជាការ​អនុវត្ត​ដ៏​ល្អ សម្រាប់​ក្រពេញ​នេះ​ទៅវិញ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com