ពីនេះ ពីនោះ
តើ​ទស្សនវិជ្ជា​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មាន​អ្វីខ្លះ​?
19, Mar 2016 , 8:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែលជា​ស្តេច​ដ៏​ខ្លាំងពូកែ​របស់​ខ្មែរ​នា​សម័យអង្គរ បាន​បន្សល់​ទ្រឹស្តី​ទស្សនវិជ្ជា​ជាច្រើន​។ តើ​ព្រះអង្គ​មាន​ទស្សនវិជ្ជា​សំខាន់ៗ​អ្វីខ្លះ​?

-«​ទ្រង់​ខ្លោចផ្សា​ក្រៃលែង​ចំពោះ​រោគ​នៃ​ជន​អ្នកមាន​រាងកាយ​(​ប្រជាជន​ព្រះអង្គ​) ជាង​ព្រះ​អាពាធ​របស់​ព្រះអង្គ​» មានន័យថា ទុក្ខ​របស់​ប្រជាជន គឺជា​ទុក្ខ​របស់​អ្នកគ្រប់គ្រង​។ 
-​ព្រះអង្គ​ស្រលាញ់​តម្លៃ ច​រិ​ក លក្ខណៈ និង​ឥរិយាបថ​ជា​មនុស្ស​ជាង​កម្លាំង​អធិធម្មជាតិ​(​កម្លាំង​ក្រៅ​ខ្លួន​)​។​
-​ព្រះអង្គ បាន​ប្រកាន់ខ្ជាប់​នូវ​ទសពិធរាជធម៌​(​ធម៌​ទាំង​១០)​ក្នុងការ​ដឹកនាំ ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​គោរព​ស្រលាញ់​ព្រះអង្គ​។  
-​ព្រះ​អង្គជា​ស្តេច​ដែល​ប្រើ​លទ្ធិពុទ្ធ​រាជ ដើម្បី​បង្រួបបង្រួម​ប្រជារាស្ត្រ និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​ក្លាយជា​មហាអំណាច​…​។​
​ដកស្រង់​៖ ការធ្វើ​បទ​បង្ហាញ ដោយ​លោក​សាស្ត្រាចារ្យ ក្តាន់ ធុល​
 
 

Tag:
 ជ័យ​វរ្ម័នទី​៧
© រក្សាសិទ្ធិដោយ thmeythmey.com