ពីនេះ ពីនោះ
តើ​ពាក្យ​«​វិទ្យាសាស្ត្រ​នយោបាយ​»​មាន​អត្ថន័យ​ដូចម្ដេច​?
30, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​វិទ្យាសាស្ត្រ​នយោបាយ​» ដូចខាងក្រោម​៖



​វិទ្យាសាស្ត្រ​នយោបាយ មានន័យថា ជា​វិទ្យាសាស្ត្រ​សង្គម​មួយបែប​ដែល​សិក្សា​ជា​ប្រព័ន្ធ​អំពី​ជីវិត​សង្គម​នយោបាយ​និង​អំពើ​គ្រប់​បាតុភូត​នយោបាយ​ទាំងអស់​ដែល​កើតមានឡើង​ពោល គឺ​ទំនាក់​ទំ​នង់​រវាង​ស្ថាប័ន​នយោបាយ និង​អង្គការ​នយោបាយ ដែល​ក្នុងនោះ មាន​រដ្ឋាភិបាល គណបក្សនយោបាយ  អង្គការ​សង្គម​នានា​។

​ឧទាហរណ៍​៖ នៅ​ប្រទេស​រុស្ស៊ី វិទ្យាសាស្ត្រ​នយោបាយ​បាន​ក្លាយជា​វិទ្យាសាស្ត្រ​ឯករាជ្យ​មួយ​នៅ​ចុង​សតវត្សរ៍​ទី​២០៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com