ជាតិ
សម្តេច ហ៊ុន សែន ថា បើ​ចង់​ឲ្យ​គេ​ជឿ​លើ​សារព័ត៌មាន​របស់ខ្លួន ត្រូវ​សរសេរ​រឿង​ពិត​
29, Mar 2016 , 5:30 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃ​អង្គា​រ៍​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ធ្វើ​សេចក្តីរាយការណ៍​រឿង​ពិត​។ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​ចំៗ​ថា​៖«​បើ​ចង់​ឲ្យ​គេ​ជឿ​លើ​សារព័ត៌មាន​របស់ខ្លួន ត្រូវ​សរសេរ​រឿង​ពិត​»​។ ក្រៅពី​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​សរសេ​រ​រឿង​ពិត សម្តេច ហ៊ុន សែន យល់ព្រម​ជួប​អ្នកកាសែត​មួយ​ម្តង​ក្នុង​មួយឆ្នាំ​តាម​សំណើរ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់ «​សន្តិភាព និង​ការ​អភិ​វ​ឌ្ឃ​» ជូន​ដល់​សម្តេច​ពី​សំណាក់​សហព័ន្ធ​អ្នកសារព័ត៌មាន​អាស៊ាន (UMA)​។



សូម​អញ្ជើញ​ស្តាប់​សំឡេង​សម្តេច ហ៊ុន សែន ដូចតទៅ​៖





© រក្សាសិទ្ធិដោយ thmeythmey.com