អត្ថបទពាណិជ្ជកម្ម
Savia(Korea Aloe Vera Drink) ចូលរួម​លើកស្ទួយ​តន្ត្រីបុរាណ​ខ្មែរ​តាមរយៈ​តន្ត្រី​ARAK
30, Mar 2016 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​ការប្រគំ​តន្ត្រី ARAK ដ៏​អស្ចារ្យ​មួយ នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​៩​ខែមេសា​ខាងមុខ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ កម្មវិធី​ប្រគំ​តន្ត្រី​នេះ នឹង​ចាប់ផ្តើម​ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ។

​លោក ហេង សុ​បញ្ញា អគ្គនាយក​នៃ​ក្រុមហ៊ុន P Plus trading ដែលជា​ក្រុមហ៊ុន​នាំចូល​ភេសជ្ជៈ​ប្រភេទ​ប្រទាល​កន្ទុយក្រពើ Savia (Korea Aloe Vera Drink) និង​មើម​យិន​ស៊ិន បានបញ្ជាក់​ឲ្យ​ដឹងថា លោក​មើលឃើញ​ពី​ភាព​ប្លែក​នៃ​ការប្រគំ​តន្ត្រី​នេះ ទើប Savia Aloe Juice ចង់​រួមចំណែក​ក្នុងការ​លើកស្ទួយ តន្ត្រីបុរាណ​ខ្មែរ​។ លោក​ថា​៖«​នៅក្នុង​កម្មវិធី​មាន​ដូច​ការ Mix បទ​ចម្រៀង​ក្នុង​ជំនាន់​៦០ និង​បទ​ចម្រៀង​ដែល​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន ជាមួយនឹង​ភ្លេងបុរាណ​ខ្មែរ​យើង ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​ចូលរួម​ទទួលបាន​អារម្មណ៍​ភ្លែ​ក​»​។ 
  
​លោក​លោក ហេង សុ​បញ្ញា បន្ថែមថា ការប្រគំ​តន្ត្រី ARAK ក៏​ផ្តោតលើ​លើ​យុវជន​ដែរ គឺ​ចង់​ទាញ​ចំណាប់អារម្មណ៍​របស់​យុវជន​ជំនាន់​ក្រោយនេះ ឲ្យ​ងាក​ទៅ​ចាប់អារម្មណ៍​ពី​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ ហើយក៏​មានការ​ស្លៀកពាក់​បែប​ប្រពៃណី​ខ្មែរ​ដែរ ដូចជា​ប្រុសៗ​ស្លៀកខោ​ចែក និង​អាវ​អាចារ្យ​ជាដើម​។ 
 
​សូមបញ្ជាក់ថា ការប្រគំ​តន្ត្រី​ARAK មានការ​ចូលរួម​ពី​សិល្បករ​សិល្បការិនី​ខ្មែរ​ល្បីៗ ដូចជា លោក ហេង ពិ​ទូ DJ អេ​ដា ក្រុម​KlapYaHandz និង​DJ​ល្បីៗ​មួយចំនួនទៀត​។ ជាមួយគ្នា​នោះដែរ ក៏មាន​ការចូលរួម​ពី​ក្រុម​តន្ត្រីបុរាណ​ខ្មែរ ដូចជា ចាប៉ី ទ្រ និង​ស្គរ​ដៃ​មកពី​ខេត្តបន្ទាយមានជ័យ​ផងដែរ​។ 
  
​សម្រាប់​តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា និង​រាំ​កម្សាន្ត មានតម្លៃ​៥​ដុល្លារ​សម្រាប់​ខែមីនា​នេះ និង​៦​ដុល្លារ សម្រាប់​ការទិញ​នៅ​ខែមេសា​។ ព័ត៌មាន​បន្ថែម សូម​លោក លោកស្រី អ្នកនាង កញ្ញា ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ 012 230 140 / 010 911 776 ឬ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​Anussa ដែលមាន​អាសយដ្ឋាន  https://www.facebook.com/AnussaEventPlanner
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com