ជាតិ
ធាតុ​របស់​លោក គង្គ ប៊ុនឈឿន នឹង​ត្រូវ​តម្កល់​នៅក្នុងអាស្រមនៅក្នុង​ខេត្តកំពង់ស្ពឺ​
17, Apr 2016 , 2:17 pm        
រូបភាព
លោក គង្គ ប៊ុនឈឿន និងកូនស្រី ប៊ុនឈឿន សូរីដា
លោក គង្គ ប៊ុនឈឿន និងកូនស្រី ប៊ុនឈឿន សូរីដា
ក្រោយពី​ការបញ្ចប់ពិធី​បុណ្យ​សពនៅក្នុងប្រទេស​ន័រវេ​ហើយនោះ ធាតុ​របស់​លោកកវី​ម្ចាស់​ស្ទឹងសង្កែ នឹងត្រូវ​កូនចៅ​នាំមករក្សា​ទុកនៅក្នុងប្រទេស​កម្ពុជា។ កូនចៅរបស់​លោក គង្គ ប៊ុនឈឿន ​កំពុង​កសាង​អាស្រម ឬមណ្ឌលមួយ​នៅក្នុង​វត្ត​ត្រពាំងគិន នៃស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីឧទ្ទិសដល់​លោក គង្គ ប៊ុនឈឿន។​



លោក មុត ថារី ដែលជាកូនប្រសារ​របស់​លោក គង្គ ប៊ុនឈឿន បាន​បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាង​ដូច្នេះថា៖«ភរិយាខ្ញុំ ដែលជាកូនស្រី​របស់​គាត់ចង់ទៅន័រវេដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​សព​ ប៉ុន្តែ​គាត់មាន​ជំងឺ​ដែរ ខ្ញុំ​ឃាត់គាត់មិនឲ្យទៅ។ គាត់ទើបតែត្រឡប់មកពីន័រវេដែរ។ យើងនៅរង់ចាំ​ទទួលធាតុគាត់​វិញ ក្រោយការរៀបចំកិច្ចការបុណ្យ​ចប់។ យើងនឹងទុកធាតុគាត់​នៅក្នុង​អាស្រម​ គង្គ ប៊ុនឈឿន នៅក្នុង​វត្ត​ត្រពាំងគិន ក្នុង​ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ ដែលត្រូវបានកសាងច្រើន​ខែមកហើយ»។ 



Tag:
 គង្គ ប៊ុនឈឿន
  ន័រវេ
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com