ពីនេះ ពីនោះ
តើ​ពាក្យ «​រឺ​, ឬ​» មួយណា​ត្រូវ​?
20, Apr 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​ប្រើពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា មួយណា​ខុស មួយណា​ត្រូវ​ឡើយ​។ អ្នកខ្លះ​អះអាងថា​អាច​ប្រើ​បាន​ទាំងពីរ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​ឬ​» មានន័យថា ជា​ពាក្យ​និបាត​សម្រាប់​និយាយ​ដោយ​សេចក្តី​សង្ស័យ​, មិន​ប្រាកដ​, មិន​ដាច់ស្រេច​, មិន​អស់​មិន​ហើយ​។ ឧទាហរណ៍​៖ មិន​មែនឬ​?, មិន​ដែរ​ឬ​?, មាស​ឬ​ប្រាក់​?, ឬក៏​, ឬថា​, ឬទេ​?, ឬអ្វី​?,....៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com