ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល ស្នើ​ក្រុមហ៊ុន Railway បង្កើនល្បឿន​រថភ្លើង និង​ដឹក​រថយន្ត​អ្នកដំណើរ
22, Apr 2016 , 6:12 pm        
រូបភាព
រូបថតក្រសួងសាធារណការ និងដឹកជញ្ជូន
រូបថតក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បានស្នើ​ក្រុមហ៊ុន Royal Railway ដែល​កំពុង​គ្រប់គ្រង​ផ្លូវ​រថភ្លើង​កម្ពុជា ឲ្យ​ពិនិត្យ​បង្កើនល្បឿន​រថភ្លើង​មាន​សុវត្ថិភាព និង​ដឹក​​​រថយ​ន្ត​​​​អ្នកដំណើរ​​​​​​ផ្ទាល់ ដើម្បី​កាត់បន្ថយ​ចំណាយ និង​ពេលវេលា​ធ្វើដំណើរ​ពី​រាជធានីភ្នំពេញទៅខេត្ត​គោលដៅ។ នេះ​បើ​ការផ្សាយ​លើ​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ។



បើ​ការផ្សាយ​លើ​ទំព័រហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានស្នើ​លោក ​John Guiry នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ (Royal Railway) ឲ្យ​កំណត់​បង្កើនល្បឿន​រថភ្លើង ដើម្បី​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ តាម​រថភ្លើង បច្ចុប្បន្ន។ ជាងនេះទៀត រដ្ឋមន្ត្រី​ដឹកជញ្ជូន​រូបនេះ បានស្នើ​ក្រុមហ៊ុន​ឲ្យ​ពិនិត្យ​ផ្តល់​សេវា​ដឹក​រថយន្ត​អ្នកធ្វើដំណើរ​តាម​រថភ្លើង​ផងដែរ ដើម្បីឱ្យ​ពួកគេ​អាច​ប្រើប្រាស់​រថយន្ត​ទាំងនោះ នៅពេល​ដល់​គោលដៅ។

«ឯកឧត្តមទេស
រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​​បានស្នើឲ្យ​​​​​​​​​​​​​ក្រុមហ៊ុន​​​​​​​​​​ រ៉ូយ៉ា​​ល់ រេ​​ល​​​​​​​វេ ​(Royal​​​ Rail​​​​way) ធ្វើការ​​​​​ជាមួយ​​​​​​​​ក្រសួង​​​​​​ក្នុង​​​​ការ​​​​​​​កំណត់​​​​​​​លទ្ធភាព​​​​​​​ នៃការ​​​​​បង្កើន​​​​​​​ល្បឿន​​​មាន​​​​​​​​​​​សុវត្ថិភាព​​​​​​ដើម្បី​​​កាត់​​​​បន្ថយ​​​ពេល​​​​វេលា​​នៃ​​​​​ការ​​​​​ធ្វើ​​​​ដំណើរ​​​​មក​​​​នៅ​​​​ត្រឹមប្រហែល​​​​​​ ៥ ម៉ោង។ ជាមួយគ្នា​​នេះផងដែរ ឯកឧត្តម​​ ទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនវាយតម្លៃ​លទ្ធភាពនៃ​​ការផ្តល់​​សេវាដឹក​​រថយន្ត​​​ផ្ទាល់ខ្លួន​​របស់អ្នក​​ធ្វើដំណើរ​​នៅលើរថភ្លើង ដើម្បីឱ្យអ្នកដំណើរ​​អាចមានរថយន្ត​​របស់​​ពួកគេ​​ប្រើប្រាស់​​នៅពេល​​ដល់​​គោលដៅ»។ នេះជាការសរសេរ​​លើទំព័រហ្វេសប៊ុក ក្រសួងសាធារ​​ណការ។

លោក ស៊ុន ចាន់ថុល បាន​លើកសំណើរ​នេះ ឡើង​ក្នុង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​John Guiry ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។

បើតាម​ការផ្សាយ​របស់​ក្រសួង​សាធារណការ ជាការ​ឆ្លើយតប លោក Guiry បាន​ស្វាគមន៍​គំនិត​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ហើយ លោក​នឹង​បន្ត​ពិនិត្យ​លទ្ធភាព តប​តាម​សំណើ។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន Royal Railway បានដាក់​ឲ្យ​ដំណើរការ​រថភ្លើង​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត ព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ​មក​ភ្នំពេញ​វិញ កាលពី​ថ្ងៃទី ៩ ខែមេសា ។ លោក រតនា ភ្នាក់ងារ​សុវត្ថិភាព​របស់​ក្រុមហ៊ុន Royal Railway បានបញ្ជាក់ថា រថភ្លើង​របស់​ក្រុមហ៊ុន​នេះ មួយ​ខ្សែ អាច​ផ្ទុក​អ្នកដំណើរ​បាន​ជាង ១០០ នាក់ និង​មួយ​ខ្សែ​ទៀត​ផ្ទុក​មនុស្ស​បាន​ជាង ២០០ នាក់៕

Tag:
 រថភ្លើង
  Royal Railway
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com