ព័ត៍មានសុខភាព
សុខភាព៖ គួរ​ធ្វើ​ម៉េច បើ​នាង​ចេះតែ​មិន​ចង់​រួមភេទ ដោយសារ​ការឈឺចាប់​អញ្ចឹង​?
06, Jun 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញុំ​ជា​ប្តី​ម្នាក់​អាយុ ២៨ ឆ្នាំ ហើយ​ប្រពន្ធ​ខ្ញុំ​អាយុ ២២ ឆ្នាំ​។ យើង​បាន​រៀបការ រយៈពេល​ពីរ​បី​ខែ​ហើយ តែ​អ្វីដែល​ពិបាក សម្រាប់​ជីវិត​អា​ពារ​ហ៍​ពិ​ពារ​ហ៍​នេះ​គឺថា គ្រប់​ពេលដែល​ខ្ញុំ​រួមភេទ ដោយ​ការ​ស៊ក​បញ្ចូល​លិង្គ ទៅក្នុង​ទ្វារមាស​នាង នាង​តែងតែ​រុញ​ខ្ញុំ​ចេញ​វិញ ហើយ​និយាយថា​ឈឺ​ខ្លាំង​។ យើង​បាន​ព្យាយាម​ធ្វើ​ម្តង​ហើយ​ម្តង​ទៀតហើយ តែ​ដូចជា​គ្មាន​ជោគជ័យ​សោះ​។ នេះ​ដោយសា​តែ​សន្ទះ​ព្រហ្មចារី​យ៍​របស់​នាង មិនទាន់​ដាច់​រហែក​នៅឡើយ​? តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​ទៅ ដើម្បី​រួមភេទ កុំ​ឲ្យ​នាងរង​ការឈឺចាប់​ទៀត​?

 
​យក​ល្អ អ្នក​គួរតែ​និយាយ ជាមួយ​ប្រពន្ធ​អ្នក​អំពី​បញ្ហា​នេះ​ទៅ ព្រោះ​អ្នក​ត្រូវតែ​រក​ឲ្យ​ឃើញថា ការឈឺចាប់​នេះ ធ្វើ​ឲ្យ​អ្នក​ឈប់​រួមភេទ​ជាមួយ​អ្នក ឬ​គ្រាន់តែ​ខ្លាច​ការឈឺចាប់​ទេ​។ តាម​ការសង្កេត​របស់​ខ្ញុំ ខ្ញុំ​ច្រើនតែ​រកឃើញថា វា​គ្រាន់តែ​ជាការ​ខ្លាច​ឈឺចាប់​ប៉ុណ្ណោះ ដូច្នេះ វា​នឹង​គ្រប់គ្រាន់ សម្រាប់​ស្ត្រី​ពិបាក​នឹង​ទទួលយក ការរួម​ភេទ​នេះ​ណាស់​។ បើសិនជា​នាង ខ្លាច​ការ​ស៊ក​បញ្ចូល​លិង្គ ទៅក្នុង​ទ្វារមាស ដំបូង​ឡើយ​អ្នក​អាច​ចាប់ផ្តើម ជាមួយនឹង​ការ​លូក​ម្រាមដៃ​សិន ក្នុងពេល​បរ​បោស​អង្អែល មុនពេល​រួមភេទ​មែនទែន​។ បន្ទាប់មក បើសិនជា​នាង​មាន​ផាសុកភាព​ហើយ អ្នក​អាច​ស៊ក​ម្រាមដៃ​មួយទៀត និង​ប្រើប្រាស់​សកម្មភាព​ម្រាមដៃ​នេះ ដើម្បី​នាង​អាច​ជម្នះ​ការខ្លាច​បាន​។ 
 
​បើសិនជា​នាង នៅតែ​មិនមាន​ផាសុកភាព ក្នុង​ការប្រើ​ម្រាមដៃ​ទេ ចូរ​ណែនាំ​នាង​ឲ្យ​ប្រើ​ម្រាមដៃ​ខ្លួនឯង​វិញ​ទៅ​។ ដូច្នេះ នាង​នឹង​ដឹងថា វា​មាន​ប្រសិទ្ធ​ភាពល្អ​ប៉ុណ្ណា​ហើយ​។ អ្វីដែល​សំខាន់​គឺថា អ្នក​ត្រូវតែ​ធ្វើ​ឲ្យ​នាង មាន​ទំនុកចិត្ត​ឲ្យ​បាន ហើយ​ផ្តល់​អារម្មណ៍​ផាសុកភាព​ដល់​នាង ឲ្យ​បាន​ច្រើន តាមតែ​អាចធ្វើ​បាន ក្នុងពេល​រួមភេទ ព្រោះថា ការ​ថប់​បារម្ភ ចំពោះ​មនុស្ស​ស្រី នឹង​បង្កើតបានជា ការខ្លាច​ឈឺចាប់​ក្នុងពេល​រួមភេទ​តែម្តង​។ តែ​បើសិនជា​មិន​ប្រសិទ្ធភាព​ទៀត​នោះ វា​គួរតែ​ដល់ពេល ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ខាង​រោគ​ស្ត្រី​ហើយ​៕
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com