ពីនេះ ពីនោះ
× ក្រអាច់ ឬក្រសាស្វាយ ជាឈ្មោះពីរដែលប្រជាតែងហៅចំពោះបក្សីប្រភេទមួយនេះ។ ក្រអាច់ ឬក្រសាស្វាយគឺជាបក្សីមួយប្រភេទ នៅពេលពេញវ័យមានរាងដូចខ្វែកប៉ុន្តែមាឌតូចជាងខ្វែក ស្លាបពណ៌ប្រផេះក្រម៉ៅ បន្ទូលក្បាលខ្មៅ ជើងពណ៌ទឹកក្រូច។ ប៉ុន្តែ នៅពេលមិនទាន់ពេញវ័យ មានសំបុរពណ៌ត្នោតចាស់ អុជៗសផ្នែកពោះ។ វានិយមរស់នៅតាមវាលភក់ តំបន់ព្រៃកោងកាង តំបន់កោះ ស្ទឹង និងបឹងជាដើម។ ចំពោះការបន្តពូជវិញ បក្សីនេះអាចពងបានតែចំនួន៣ ទៅ៥ពងប៉ុណ្ណោះក្នុងមួយរដូវបន្តពូជ៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com