ពីនេះ ពីនោះ
តើគួរធ្វើបែបណាទើធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍មានជាអមតៈ?
× ភ្នំពេញ៖ គូស្វាមីដែលអាចរស់នៅជាមួយគ្នាបានយូរអង្វែង ហើយមានសុខសុភមង្គលផងនោះ មិនមែនជារឿងដែលងាយស្រួលក៏សាងនោះទេ។ ប៉ុន្តែដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍អាចស្ថិតជាអមតៈ និងទទួលបានសេចក្ដីសុខយូរអង្វែងបាន លុះត្រាតែប្រតិបត្តិតាមចំណុចមួយចំនួនដូចខាងក្រោម៖
- ស្រឡាញ់គ្នាដោយចិត្តនិងគំនិត មិនមែនស្រឡាញ់ដោយប្រើអារម្មណ៍
- ចេះគោរពឲ្យតម្លៃគ្នា គ្រប់ការគិត ការនិយាយស្ដី និងការធ្វើ
- ចេះសរសើគ្នា និងធ្វើឲ្យមានសុភមង្គលកាន់តែខ្លាំងថែមទៀត
- មានភក្ដីភាព គឺជាអ្វីដែលប្ដីប្រពន្ធទាំងសងខាងត្រូវមានជាដាច់ខាតចំពោះគ្នានិងគ្នា
- ចេះរួមសុខទុក្ខជាមួយនឹងគ្នាគ្រប់គ្រា មិនថាក្រ មានស្រួល លំបាក មានសុខ មានទុក្ខ
- ចេះដោះស្រាយបញ្ហាទាន់ពេលនៅតូច កុំទុកឲ្យរាលដាលធំឡើងពិបាកដោះស្រាយ
- ថ្នាក់ថ្នមគ្នាទៅវិញទៅមក ទាំងរូបកាយ និងពាក្យសម្ដី
- បំពេញកាតព្វកិច្ចជាស្វាមីភរិយាឲ្យបានខ្ជាប់ខ្ជួន
- ចេះជួយការងារគ្នា មិនប្រកាន់ឬរើសអើងការងារ
- ឆ្លៀតពេលដើកម្សាន្តជាមួយគ្នាទោះបីក្នុងរយៈពេលវែង ឬខ្លីក៏ដោយ
- ចេះការពារគគ្នាគ្រប់គ្រាទាំងនៅជិតគ្នា ឬនៅឆ្ងាយគ្នាក្ដី
- មិនចេះប្រចណ្ឌហួសហេតុ ឬប្រចណ្ឌដោយគ្មានហេតុផល ឬស្ដាប់ហេតុផលតែម្ខាង
- ដើរតួច្រើនយ៉ាងក្នុងតម្រូវការគ្រួសារ។
ប្រសិនបើ គូស្វាមីអាចប្រតិបត្តិតាមអ្វីដែលបានរៀបរាប់ខាងលើបាននោះជីវិតគ្រួសាររបស់អ្នកនឹងទទួលបានសេចក្ដីសុខ សុភមង្គលជាក់ជាមិនខាន។ ទោះជាយ៉ាងណា វាមិនប្រាកដថា អាចទទួលបានមួយរយភាគរយ ប៉ុន្តែវាគឺជាចំណុចគួរពិចារណាដើម្បីជីវិតគ្រួសាររបស់អ្នក៕
ដកស្រង់ពីសៀវភៅ៖ ដៃគូជីវិត, រៀបរៀងដោយភិក្ខុ សុន ឌឿន
© រក្សាសិទ្ធិដោយ thmeythmey.com