ព័ត៍មានសុខភាព
សុខភាព​៖ កើត​អ៊ុត​ស្វាយ គួរ​គ្រប់គ្រង​ដំបៅ​ដូចម្តេច ទើប​ឆាប់​ជា​វិញ​?
08, May 2016 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​អ៊ុត​ស្វាយ គឺជា​ការបង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ ដែល​នាំ​ឲ្យ​មាន​កន្ទួល​រមា់ស​តូច និង​ពងទឹក​លើ​ស្បែក​។ ជំងឺ​នេះ​មានការ​ឆ្លង​ខ្ពស់ ជាពិសេស អ្នក​ដែល​មិនទាន់ កើត​ជំងឺ​នេះ​នៅឡើយ ឬ​ចាក់​វ៉ាក់សាំង​រួច​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំងឺ​អ៊ុត​ស្វាយ​ភាគច្រើន គឺ​កើតឡើង​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ ដូច្នេះ តើ​អ្នក​គួរ​គ្រប់គ្រង​ជំងឺ​នេះ​ដូច​ម្តេចទៅ ដើម្បី​ឆាប់​ជា​វិញ​?



កុំ​អេះ​
ការ​អេះ​កន្ទួល​រមាស់ អាច​បង្ក​ជាការ​ស្នាម បន្ថយ​ការ​ជា​រប​ស់វា ហើយ​ប្រឈម​កាន់តែខ្លាំង នឹង​ការបង្ក​រោគ​លើ​ស្បែ​កទៀត​។ បើសិនជា​កូន​អ្នក មិនអាច​ឈប់​អេះ​ទេនោះ ៖

 -   ចូរ​ពាក់​ស្រោមដៃ​ឲ្យ​ពួកគេ​ទៅ ជាពិសេស នៅពេល​យប់​
 -  កាត់​ក្រចក​គេ​ឲ្យ​ខ្លី​បំផុត​។​

វិធី​បំបាត់​ការ​រមាស់ និង​អាកា​រៈ​ផ្សេងៗ​ទៀត​
ជំងឺ​អ៊ុត​ស្វាយ អាច​នឹង​រមាស់​ខ្លាំង ហើយ​អាច​នឹងមាន​ពងបែក​ទៀ​ត​។ អាកា​រៈ​អស់ទាំង​នេះ  បូករួម​នឹង​ក្តៅខ្លួន ឈឺក្បាល និង​អស់កម្លាំង​ទៀត​នោះ ពិតជា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​អ្នកជំងឺ គួរ​ឲ្យ​អាណិត​ខ្លាំងណាស់​។ ដូច្នេះ អ្នក​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ ដើម្បី​បំបាត់​អា​ការៈមិន​ស្រួល​ខាងលើ ៖

 -   ងូតទឹក​ត្រជាក់​ជាមួយ​ម្សៅ​ដុត​នំ​
 -  ញ៉ាំ​អាហារ​ទន់ៗ នៅពេល​មាន​ដំបៅ​ក្នុង​មាត់​
  - ប្រើ​ថ្នាំ​ប្រឆាំង​អា​លែ​ក​ស៊ី លាប​នៅពេល​មាន​អាកា​រៈរ​មាស់​។ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​សិន មុននឹង​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ​។​
  - ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា ប៉ា​រ៉ា​សេ​តា​ម៉ុ​ល នៅពេល​មាន​អាកា​រៈ​ក្តៅខ្លួន​តិចតួច​។​

​ចូរ​ចាំ​ថា មិនត្រូវ​ឲ្យ​អ្នកជំងឺ​ប្រើ​ថ្នាំ​អាស្ពីរីន​ឡើយ ព្រោះ​វា​អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយទៀត​ឈ្មោះថា Reye’s Syndrome​។ ហើយ​អ្នក​ក៏​មិនត្រូវ​បន្ត​ព្យាបាល អ្នកជំងឺ​នៅពេល​គេ​ក្តៅខ្លួន​ខ្លាំង​ដែរ​៕

ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com