ជាតិ
រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ដែល​ត​ភ្ជាប់​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូង​ឃ្មុំ​
17, May 2016 , 9:19 pm        
រូបភាព
ដោយ:
​តាម​គម្រោង​របស់​រាជ​រដ្ឋាភិបាល ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត នឹងត្រូវ​ដាក់​ឲ្យ​សាងសង់ បន្ទាប់ពី​ធ្វើការ​ការសិក្សា​រួចរាល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៦​ខែឧសភា ក្នុងឱកាស​ដែល​លោក​ទៅ​ត្រួតពិនិត្យ​ផ្លូវថ្នល់​ក្នុង​ខេត្តកំពង់ចាម​, ត្បូងឃ្មុំ និង​ខេត្តព្រៃវែង​។ 



​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មី​នេះ នឹង​ត​ភ្ជាប់​ផ្លូវ ៧១C ពី​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បួ​ង​ឃ្មុំ​។ ហើយ​ថវិកា​សាងសង់​ស្ពាន​នេះ គឺជា​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចិន​។ នេះ​ជា​អះអាង​របស់លោក ស៊ុន ចាន់ថុល​។ ប៉ុន្តែ​ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ មិនទាន់​អាច​បញ្ជាក់​ពី​ប្រវែង​ស្ពាន និង​ចំនួន​ទឹកប្រាក់​សាងសង់​បានទេ ដោយ​លោក​បញ្ជាក់ថា គម្រោង​នេះ​ស្ថិតក្នុង​ការសិក្សា​នៅឡើយ​។

​ក្រៅពី​ការសាងសង់​ស្ពាន លោក ស៊ុន ចាន់ថុល ក៏បាន​លើកឡើង​ពី​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ ៧១C ប្រវែង ១០៣ គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ស្រុក​ចំនួន​៤​គឺ ស្រុក​ចម្ការលើ និង​ស្រុក​ស្ទឹង​ស្រង់ ខេត្តកំពង់ចាម ដល់​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ចំពោះ​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ លោក ស៊ុន ចាន់ថុល អះអាងថា រាជរដ្ឋាភិបាល នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​៕



Tag:
 ស្ពាន​
  ទន្លេមេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com