អត្ថបទពាណិជ្ជកម្ម
Krispy Kreme ​អញ្ជើញ​ក្រុម​អ្នកសារព័ត៌មាន​សិក្សា​ពី​វិសាលភាព និង​ការផលិត​នុំ​ដូ​ណាត់​ដោយផ្ទាល់
19, May 2016 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ព្រឹក​មិញ​នេះ គ្រី​ស្ពី គ្រី​ម (Krispy Kreme) បាន​អញ្ជើញ​អ្នកសារព័ត៌មាន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ធ្វើការ​សិក្សា​ពី​វិសាលភាព ប្រវត្តិ និង​ដំណើរ​ពី​ការធ្វើ​នុំ​ដូ​ណាត់​របស់ Krispy Kreme ដែលជា​ម៉ាក​ដ៏​ល្បី​ពី​សហរដ្ឋអាមេរិក​។​

Krispy Kreme ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន EFG ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន RMA Cambodia ដែល​នឹង​សម្ភោ​ធ​ដាក់លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ ខែ ឧសភា ដ៏​ខ្លី​ខាងមុខនេះ​។


​សព្វថ្ងៃ Krispy Kreme  មាន​ហាង​ជាង ១០០០ ហាង​ក្នុងប្រទេស​ចំនួន ២៧ ហើយ​កម្ពុជា ជា​ប្រទេស​ទី ២៧ ដែល​ទទួលបាន​សិទ្ធ​យកមក​ដាក់លក់​ជូន​ប្រជាជន​កម្ពុជា ឲ្យ​ទទួលបាន​នូវ​រសជាតិ បទពិសោធន៍ និង​វប្បធម៌​ចែករំលែក​ដែល​នុំ​ដូ​ណាត់ Krispy Kreme នឹង​ផ្តល់ជូន​។ 


​នុំ​ដូ​ណាត់ អាច​បរិភោគ​ជា​អាហារសម្រន់​គ្រប់ពេល​វា​លា ទាំង​ព្រឹក ថ្ងៃ និង​ល្ងាច ជា​ពិ​ជា​ពេ​សវា​ជា​អាហារសម្រន់​ដ៏​សាក​សម​សម្រាប់​កិច្ចប្រជុំ ឬ​កម្មវិធី​ផ្សេងៗ​។

​ក្នុង​កម្មវិធី​នេះ ក្រុម​អ្នកសារព័ត៌មាន ក៏មាន​ឱកាស​ភ្លក់​រស់ជាតិ​ថ្មី នៃ​នំ​ដូ​ណាត់​ក្ដៅៗ​ដែល​ទើបតែ​ចេញពី​ម៉ាស៊ីន​ចម្អិន​ផងដែរ​។​


​គួរ​បញ្ចាក់​ផងដែរ​ថា ហាង​នំ​ដូ​ណាត់ Krispy Kreme ដែលជា​កូន​ទី​៦ របស់​ក្រុមហ៊ុន EFG  បន្ទាប់ពី ៥ ម៉ាក​ផ្សេងទៀត ដូចជា ខូ​ស្តា ខូ​ហ្វី ( Costa Coffee) ប៊ី​ប៊ី​ឃ្យូ ឈិ​ក​ខិ​ន​(BBQ Chicken) ស្វេ​ន​ស្សិន (Sweensen’s) និង ដេ​រី ឃ្វី​ន (Dairy Queen)​។  Krispy Kreme មាន​អ​ស័​យ​ដ្ឋា​ន​នៅ​កែង​ផ្លូវ​លេខ​៣០២ និង ៥១ (​ផ្លូវ​ប៉ាស្ទ័រ​) បឹង​កេងកង់​១ រាជធានី​ភ្នំពេញ ហើយ​មាន​គម្រោង​ពង្រឹង​ឲ្យ​បាន ១០ ហាង ក្នុង​រយៈពេល ៥​ឆ្នាំនេះ​។






(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com