ជាតិ
លោក ម៉ុង ឫទ្ធី ធ្លាប់​ត្រូវគេ​ចោទថា​លួច​ដាំ​កញ្ឆា​ក្នុង​ចំការ​ដូងប្រេង​
26, May 2016 , 9:52 am        
រូបភាព
​ខេត្ត​ព្រះសីហនុ​៖ ទម្រាំ​បាន​ជោគជ័យ​ដល់​សព្វថ្ងៃនេះ លោក ម៉ុង ឫទ្ធី ធ្លាប់បាន​ឆ្លង​ឧបសគ្គ​ជាច្រើន ដែល​លោក​បញ្ជាក់ថា ជិត​ស្លាប់​១០០​ដង​ហើយ​។ ក្នុង​ឧបសគ្គ​ទាំងនោះ លោក ម៉ុង ឫទ្ធី បញ្ជាក់ថា លោក​ធ្លាប់​ត្រូវគេ​ចោទថា​លួច​ដាំ​ដំណាំ​កញ្ឆា​ក្នុង​ចំការ​ដូងប្រេង​របស់លោក អំឡុង​ថ្ងៃ ៥​និង​ថ្ងៃ​៦ កក្កដា ឆ្នាំ​១៩៩៧ ។ ក្រៅពីនេះ​លោក​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨​បន្តទៀត ដែល​ធ្វើ​ឲ្យ​លោក​ស្ទើរ​ទប់​មិនបាន​។​



«​សម្រាប់​កសិកម្ម​នេះ បើ​អ្នក​មិនមាន​ចិត្ត​ស្នេហា​ស្មោះ​ជាមួយ​កសិកម្ម​ទេ មិនបាច់​ធ្វើ​នាំ​តែ​ក្រ​ទេ​»​។ នេះ​ជា​ប្រយោគ​របស់លោក ម៉ុង ឫទ្ធី ដែល​គេ​ស្គាល់​ថា ជា​អ្នក​ជោគជ័យ​មួយរូប​ក្នុង​វិស័យ​កសិកម្ម ដែលមាន​ចំការ​ដូងប្រេង និង​កៅស៊ូ​ជាដើម​។ ក្នុងជំនួប​សំណេះសំណាល​ជាមួយ​ក្រុមយុវជន​បោះជំរំ​តង់​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២១ ឧសភា លោក ម៉ុង ឫទ្ធី បានផ្តល់​ដំបូន្មាន រួមផ្សំ​និង​បទពិសោធន៍​មួយចំនួន ក្នុង​វិស័យ​កសិកម្ម​។

​ចំពោះ​ការងារ​ផ្នែក​កសិកម្ម លោក ម៉ុង ឫទ្ធី បញ្ជាក់ថា ទាល់តែ​មាន​ឆ​ន្ទៈ មនសិកា កសិកម្ម​ពិតប្រាកដ ទើប​អាច​ធ្វើបាន​៕

​សូម​ស្តាប់​សំឡេង​លោក ម៉ុង ឫទ្ធី​






Tag:
 ម៉ុង ឫទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com