ជាតិ
លោក ទៀ បាញ់ នឹង​ទៅ​សិង្ហ​បុរី ចូលរួម​កិច្ចពិភាក្សា​ពី​បញ្ហា​សន្តិសុខ​តំបន់​
28, May 2016 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៥ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី​៥ ខែមិថុនាខាងមុខ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពា​ជាតិ​កម្ពុជា កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៥ រួមមាន​សម័យប្រជុំ​ពេញអង្គ និង​សម័យប្រជុំ​ពិសេស​ដែល​ផ្តល់នូវ​វិសាលភាព​សម្រាប់​កិច្ចពិភាក្សា ដ៏​ទូលាយ​ទៅលើ​និន្នាការ​សន្តិសុខ​តំបន់​សំខាន់ៗ ដូចជា អនុញ្ញាត​ឲ្យ​ពិនិត្យពិច័យ យ៉ាង​ពិស្តារ លើ​ប្រធាន​ទាក់ទង​នឹង​តំបន់​នាពេល​បច្ចុប្បន្ន​៕



Tag:
 ទៀ បាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com