អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីន​លាង​សម្អាត​ម៉ាក KARCHER អាច​សន្សំ​ពេល​វេលា​រហូតដល់ ៣៥%
31, May 2016 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
ម៉ាស៊ីន​លាង​សម្អាត​ម៉ាក KARCHER អាចជួយ​សន្សំ​ពេលវេលា​បាន​រហូតដល់ ៣៥% និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការលាង​សម្អាត​បើ​ប្រៀបធៀប​ទៅនឹង​ការលាង​សម្អាត​ដោយ​ប្រើប្រាស់​មធ្យោបាយ​ដទៃទៀត ។​

​ប្រសិទ្ធ​ខ្ពស់ និង​សន្សំសំចៃ​ពេល​វា​បាន​ច្រើន​ដែល​មិន​នឹកស្មាន​ដល់ ដោយសារ​ម៉ាស៊ីន​លាង​សម្អាត​នេះ ប្រើប្រាស់​កម្ដៅ​ទឹក ដើម្បី​ធ្វើ​ការលាង​សម្អាត​។ ដូច្នេះហើយ យើង​មិនចាំបាច់​ចំណាយពេល​ច្រើន​ក្នុង​ការប្រើ​ច្រាស​ទៅ​ដុស កន្លែង​ដែល​ប្រឡាក់​នោះទេ​។ ជាពិសេស​នៅ​កន្លែង​កៀនៗ​ដែល​យើង​មិនអាច​ធ្វើការ​សម្អាត​ដោយ​ដៃ​បាន​។​យើង​គ្រាន់តែ​បាញ់​ទឹក​ក្ដៅ ដែល​ចេញពី​ម៉ាស៊ីន នោះ​វា​នឹង​អាច​ជ​ម្រា​ស​ខ្លាញ់ ឬ​ប្រេងម៉ាស៊ីន​ទាំង​នោះបាន​យ៉ាង​ងាយ​។​



​ម៉ាស៊ីន​នេះ អាច​បាញ់​សម្អាត​នៅ​កន្លែង​ដែលមាន​ប្រឡាក់​ខ្លាញ់​ខ្លាំង ដូចជា​នៅ​កន្លែង​ចំអិន​អាហារ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ នឹង​កន្លែង​ដែលមាន​ប្រឡាក់​ប្រេង​ផ្សេងៗ​ទៀត​ដូចជា យានយន្ដ ឬ​វត្ថុ​ដែល​ប្រឡាក់​ដោយ​ប្រេងម៉ាស៊ីន ជាដើម​។​

​គួរ​បញ្ចាក់​ផងដែរ​ថា ម៉ាស៊ីន​សម្អាត​ម៉ាក​Karcher ជា​ផលិតផល​លេខ​១​របស់​ប្រទេស​អាឡឺម៉ង់​ដែល​បាន​នាំចូល នឹង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន RMA Cambodia៕



ទំនាក់ទំនង​ព័ត៌មាន​បន្ថែម​:
KÄRCHER-Showroom & Service Center
​អាស័យដ្ឋាន​:  No.115EO Street 215, ផ្សារ ដេប៉ូ II ខណ្ឌ ទូល​គោក​, រា​ធានី​ភ្នំពេញ និង សាខា ផ្សារ​ទំនើប អ៊ី​អន ម៉​ល (AEON Mall)
Tel: +855 (0) 23 885 618/ (0) 12 492 800
E-mail:
[email protected]
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com