ព័ត៍មានសុខភាព
សុខភាព៖ បើ​ចង់​ស្អាត គួរតែ​កែ​ចោល​ទម្លាប់​គេង​
09, Jun 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​តើ​អ្នកដឹង​ទេ​ថា​មាន​ទម្លាប់​គេង​មួយចំនួន​ដែល​អាច​បំផ្លាញ​សម្រស់​អ្នក​យ៉ាង​ងាយ​បំផុត វា​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​មិន​ស្អាត​បាន​។ តើ​មាន​ទម្លាប់​អ្វី​ខ្លះទៅ​?

 
​គេង​មក​ចំហៀង​ខាងឆ្វេង​
​ក្រពះ​របស់​អ្នក​គឺ​ស្ថិតនៅ​ផ្នែក​ខាងឆ្វេង ដូចនេះ​ប្រសិនជា​អ្នក​គេង​បែរ​ទៅខាង​ឆ្វេង​យូរ វា​នឹង​អាច​សង្កត់​ក្រពះ​អ្នក​ដែល​អាចធ្វើ​ឲ្យ​ស្នាម​ជ្រួញ​រត់​មកលើ​ថ្ងាស​អ្នក​បាន​យ៉ាង​ងាយ ដូចនេះ​អ្នក​មិនគួរ​គេង​មក​ខាងឆ្វេង​យូរ​នោះទេ​។​
 
​គេង​ឲ្យ​គ្រប់​
​ប្រសិនជា​អ្នក​គេង​មិន​គ្រប់​៧​ម៉ោង នោះ​អ្នកនឹង​ងាយ​ធាត់​ខ្លាំងណាស់ ហើយ​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក​នឹង​រត់ឡើង​មកលើ​ភ្នែក​អ្នកជា​មិនខានឡើយ​។​
 
​ញ៉ាំ​ស្រា​មុន​គេង​
​នៅពេលដែល​អ្នក​ចង់​គេង​លក់​ស្រួល ហើយ​ញ៉ាំ​ស្រា នោះ​វា​នឹង​អាច​បំផ្លាញ​ស្បែក​អ្នក​យ៉ាង​ងាយ​បំផុត​។​
 
​សីតុណ្ហភាព​ក្នុង​បន្ទប់​
​នៅពេលដែល​បន្ទប់​អ្នក​ក្តៅ​ពេក ឬក៏​ត្រជាក់​ពេក វា​ក៏​អាច​ប៉ះពាល់​ដល់​ស្បែក​អ្នក​ដូចគ្នា ដូចនេះ​អ្នក​គួរតែ​តម្រូវ​វា​ឲ្យ​ល្មម​បាន​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com