កីឡាជាតិ
ជាតិ
នគរបាលជាតិ និង​វេ​ស្ទើ​ន ប្រជែង​រក​ជ័យជម្នះ​លើកដំបូង​រៀងៗ​ខ្លួន​នៅ​សប្តាហ៍​ទី​៩
11, Jun 2016 , 12:42 pm        
រូបភាព
អ្នកចាំទីក្លិបនគរបាលជាតិ ប្រាក់ ភារុន
អ្នកចាំទីក្លិបនគរបាលជាតិ ប្រាក់ ភារុន
ដោយ: ថ្មីៗ
ការប្រកួត​កីឡាបាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ ឈានដល់​សប្តាហ៍​ទី​៩​ហើយ បន្ទាប់ពី​បេសកកម្ម​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​វគ្គ Play-Off នៃ​ព្រឹត្តិការណ៍ AFC Asian Cup បានបញ្ចប់​។ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​តទល់​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​ស្វែងរក​ជ័យជម្នះ​លើកដំបូង​រៀងៗ​ខ្លួន​។​



​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​វេ​ស្ទើ​ន​ភ្នំពេញ មិនមាន​ការចាប់ផ្តើម​ល្អ​នោះឡើយ​នៅក្នុង​យុទ្ធនាការ​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០៦​នេះ ដោយ​ពួកគេ​សុទ្ធតែ​មិន​ធ្លាប់​ស្គាល់​ឈ្នះ​ដូចគ្នា នា​ការប្រកួត​៨​លើក​កន្លងមក​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មាន​៤​ពិន្ទុ​ក្នុង​ដៃ ក្រោយ​លទ្ធផល ៤​លើក និង​ចាញ់​៤​លើក ហើយ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩ ខណៈ​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ មាន​៣​ពិន្ទុ ក្រោយ​ស្មើ ៣​លើក និង​ចាញ់​៥​លើក​។​

​វេ​ស្ទើ​ន​ភ្នំពេញ មាន​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Matthew Osa និង សែម ប៊ុន​នី ជា​កម្លាំង​ដ៏​ឆ្នើម ខណៈ​នគរបាលជាតិ អាចដាក់​ក្តី​រំពឹង​ខ្ពស់​លើ​កីឡាករ​ដែល​ស្ថិតក្នុង​ក្រុម​ជម្រើសជាតិ គឺ​ខ្សែប្រយុទ្ធ ស៊ុន វណ្ណ​ដេ​ត និង​ខ្សែបម្រើ ទិ​ត្យ ឌី​ណា​។​

​នា​ការប្រកួត​សប្តាហ៍​ទី​៨​កន្លងមក នគរបាលជាតិ​ចាញ់​ណាហ្គា​វើ​ល ២-១ រីឯ​វេ​ស្ទើ​ន​រងគ្រោះ​ដោយសារ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្នុង​លទ្ធផល ៦-០ ៕


Tag:
 បាល់ទាត់
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com