កីឡាជាតិ
ជាតិ
អគ្គលេខាធិការ​អត្តពលកម្ម​៖ មិន​រំពឹង​ឈ្នះ​មេដាយ តែបើ​ចាញ់​គឺ​ចាញ់​ដោយ​កិត្តិយស​
12, Jun 2016 , 8:19 pm        
រូបភាព
សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​របស់ខ្លួន​រួចជាស្រេច​ក្នុងការ​អនុវត្ត​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស សម្រាប់​ត្រៀម​ឆ្ពោះទៅរក​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ ជាពិសេស​សហព័ន្ធ​ផ្តោត​សំខាន់​ទៅលើ​ការបណ្តុះបណ្តាល​កីឡាករ​កីឡាការិនី​វ័យក្មេង និង​ការបណ្តុះ​គ្រូបង្វឹក​។ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ឆ្នាំនេះ​ទទួលបាន​សិទ្ធ​អនុគ្រោះ​ក្នុងការ​បញ្ជូន​កី​ឡករ​ម្នាក់ និង​កីឡាការិនី​ម្នាក់ ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ​។


​ប៉ុន្តែ​សម្រាប់​ការចូលរួម​នេះដែរ លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត មិនបាន​រំពឹង​ក្នុងការ​ទទួលបាន​មេដាយ​នោះទេ​។ កីឡាករ​ទាំងពីរ​នាក់​នោះ​រួមមាន កីឡាករ NEKO និង​កីឡាការិនី លី ណា​រី ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​កេ​ន​យ៉ា ពួកគេ​ទាំងពីរ​សុទ្ធសឹង​ជា​កីឡាករ ដែលមាន​សមត្ថភាព​ខ្ពស់ និង​បាន​ឆ្លងកាត់​ការប្រកួត​តេស្ត​សាកល្បង​។ អគ្គលេខាធិកា​រូបនេះ​រំពឹងថា សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​នេះ​កីឡាករ​កម្ពុជា​នឹងធ្វើ​បានល្អ ដោយ​លោក​លើកឡើងថា​៖«​បើ​ចាញ់​គឹ​ចាញ់​ដោយ​កិត្តិយស​»៕

សំឡេង

**audio2**




Tag:
 ​អត្តពលកម្ម​
  ​ប៉ែន វុទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com