ព័ត៍មានសុខភាព
សុខភាព៖ ផ្លែឈើ​ទាំង​៥​ដែល​ប៉ូវ​សួត​
14, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សួត​គឺជា​កន្លែង​សំខាន់​នៃ​ដង្ហើម​របស់​អ្នក ដូចនេះ​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​វា​មាន​បញ្ហា អ្នក​គួរតែ​ពិសារ​ផ្លែឈើ​ទាំង​៥​ខាងក្រោម​នេះ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាចជួយ​ប៉ូវ​សួត​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​ផ្លែ​សារី​
​នៅក្នុង​ផ្លែ​សារី​នេះ​មាន​សារធាតុ​ដែល​អាចជួយ​ដល់​រាងកាយ​អ្នក​ស្ទើរតែ​គ្រប់ផ្នែក ដោយ​វា​អាចជួយ​បំបាត់​ស្លេស្ម និង​ក្អក ធ្វើ​ឲ្យ​សួត​អ្នកដំណើរ​ការល្អ ជួយ​ជម្រះ​ជាតិពុល​ចេញពី​រាងកាយ ជួយ​បំបាត់​អាកា​រៈ​ក្តៅ​ក្នុង ជាពិសេស​វា​ក៏​អាចជួយ​បំបាត់​អា​ការៈឈឺ​បំពង់ក​ដែរ​។​
 
​ផ្លែ​ទ្រ​លាប់​
​ប្រសិនជា​អាកា​រៈ​ក្អក​អ្នក​កើតចេញពី​សួត​មាន​បញ្ហា អ្នក​អាច​ពិសារ​ផ្លែឈើ​នេះ​បាន នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​អាចមាន​អា​ការៈធូរស្រាល​ជាង​មុន​។ ម្យ៉ាងទៀត​វា​ក៏​អាចជួយ​បំបាត់​អាកា​រៈ​ស្ងួត​មាត់ និង​ប្រេះ​មាត់​របស់​អ្នក​ដូចគ្នា​។​
 
អំពៅ
​ក្រោយ​ពេលដែល​អ្នក​ពិសារ​អំពៅ​នេះ​រួច វា​នឹង​ជួយ​បំបាត់​ស្លេស្ម និង​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ក្អក​ប្រសិនជា​អ្នកមាន​អាកា​រៈទាំង​ពីរ​នេះ ហើយ​វា​ក៏​អាច​យកមក​ព្យាបាល​ជំងឺ​ស្ងួត​មាត់​ដែរ​។​
 
​ឆៃថាវ​
​នៅក្រោយ​ពេលដែល​អ្នក​ញ៉ាំ​ឆៃថាវ​នេះ​រួច វា​នឹង​អាចជួយ​ធ្វើ​ឲ្យ​អ្នក​ត្រជាក់​ក្នុង ថែមទាំង​អាចជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​កិន​អាហារ​បានល្អ​ទៀតផង​។ ម្យ៉ាងទៀត​វា​ក៏​អាចជួយ​ការពារ​ប្រព័ន្ធ​ដង្ហើម​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​ដូចគ្នា និង​ជួយ​បំបាត់​អា​ការៈឈឺ​បំពង់ក​។ ប្រសិនជា​អ្នក​ក្អក ហើយ​មាន​ស្លេស្ម​ច្រើន វា​នឹង​ជួយ​បំបាត់​ដូចគ្នា​។​
 
​ផ្កាថ្ម​
​ប្រសិនជា​សួត​អ្នកខ្សោយ អ្នក​អាច​ញ៉ាំ​វា​បាន ហើយ​នៅពេលដែល​អ្នក​ក្អក​អត់​មាន​ស្លេស្ម ឬ​មាន​ស្លេស្ម​ច្រើន​ស្អិត​ជាប់​គ្នា វា​ក៏​អាចជួយ​ព្យាបាល​ដូចគ្នា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com