ព័ត៍មានសុខភាព
សុខភាព៖ ៣ ចំណុច ដើម្បី​បំបាត់​ការឈឺ​ចង្កេះ​
17, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​រង​ទុក្ខ ដោយសារ​ការឈឺ​ចង្កេះ​មែន​ទេ​? តើ​វា​កំពុងតែ​បំផ្លាញ ឬ​បង្អាក់​សកម្មភាព​ប្រចាំថ្ងៃ និង​ការងារ​របស់​អ្នក​មែន​ទេ​?
​សូម​អាន​អត្ថបទ​ខាងក្រោម​នេះ ដោយ​យកចិត្តទុកដាក់ ថា​មិនត្រូវ អ្នក​អាច​នឹង​ធូរស្រាល​បាន​ច្រើន បើ​អនុវត្តតាម​ការណែនាំ​ទាំងអស់នេះ​។​


 
១. អ័រម៉ូន Endorphins
​ស្តាប់ទៅ​ដូចជា​ចម្លែក​! តើ​វា​ទាក់ទង​អី ទៅនឹង​អ័រម៉ូន​ទៅវិញ​? ជាការ​ពិត ការសិក្សា​បានបង្ហាញ​ថា អ័រម៉ូន endorphins ដែល​ត្រូវបាន​បញ្ចេញ ពេល​អ្នក​ហាត់ប្រាណ អាច​កម្ចាត់ ឬ​កាត់បន្ថយ​ការឈឺ​ចាប់បាន​យ៉ាងច្រើន​។ គ្រូពេទ្យ​បាន​និយាយថា endorphins អាចមាន​ប្រសិទ្ធភាព​ខ្ពស់ ដូច​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ដែរ ហើយ​វា​ក៏​អាច​ព្យាបាល​រោគ​ធ្លាក់​ទឹកចិត្ត និង​ស្ត្រេ​ស​ផងដែរ​។ ដូច្នេះ បើ​អ្នក​ឈឺចង្កេះ ត្រូវ​សួរ​គ្រូពេទ្យ​ពី​វិធី​ហាត់ប្រាណ ដែល​សមស្រប​សម្រាប់​អ្នក​។​
 
២. ហាត់​ពង្រឹង​សាច់ដុំ​
​សាច់ដុំ​តំបន់​ពោះ មាន​នាទី​សំខាន់​ណាស់ ដើម្បី​ថែរក្សា និង​ទ្រទ្រង់​ដល់​ឆ្អឹងខ្នង និង​ចង្កេះ​។ ដូច្នេះ អ្នក​គួរតែ​ហាត់ប្រាណ ដើម្បី​ប​ង្កើ​ម​ថាមពល និង​ភាពរឹងមាំ ដល់​សាច់ដុំ​ទាំងនោះ ដើម្បី​ការពារ​ការឈឺ​ចង្កេះ ហើយ​វិធី​ទាំងនោះ អ្នក​អាច​សាកសួរ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​កីឡា​បាន​។​
 
៣. ក្តៅ និង​ត្រជាក់​
​នេះ​មានន័យថា អ្នក​អាច​ស្អំ​ដោយ​ទឹកកក ឬ​ទឹក​ក្តៅ​ឧណ្ហ ទៅលើ​កន្លែង​ដែលមាន​បញ្ហា​ឈឺចាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com