ព័ត៍មានសុខភាព
តើ​ខ្ញី​អាចជួយ​ព្យាបាល​ជំងឺ​អ្វីខ្លះ​?
18, Jun 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នកមាន​អាកា​រៈ​ដូចខាងក្រោម​នេះ អ្នក​អាច​យក​ខ្ញី​មក​ព្យាបាល​បាន ដោយ​មិនចាំបាច់​ញ៉ាំ​ថ្នាំ​ក៏បាន​ដែរ​។ ដូចនេះ​តើ​មាន​ជំងឺ​អ្វីដែល​អាច​យក​ខ្ញី​មក​ព្យាបាល​បាន​នោះ​?

1.​ ​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ បើ​អ្នកមាន​អាកា​រៈតែង​តែ​ក្អួត អ្នក​អាច​បៀម​ខ្ញី​មួយ​បន្ទះ​ក្នុង​មាត់​បាន នោះ​វា​នឹង​ជួយ​ព្យាបាល និង​ការពារ​អាកា​រៈ​ក្អួត​នេះ​។​
2.​ ​ប្រសិនជា​កូន​តែងតែ​ក្អែរ​ទឹកដោះ​ក្រោយ​ពេលដែល​បៅ​រួច អ្នក​អាច​យក​ខ្ញី​ចំនួន​មួយ​ទៅ​ពីរ​បន្ទះ​ដាំទឹក​ញ៉ាំ រួច​ទើប​បំបៅ​ទឹកដោះ​កូន នោះ​អាកា​រៈ​ក្អែរ​នេះ​នឹង​បាត់​។​
3.​ ​ប្រសិនជា​ក្រពះ​អ្នក​រំលាយ​អាហារ​មិនបាន​ល្អ អ្នក​អាច​យក​ខ្ញី​ចិត​ជា​បន្ទះ​ដាំ​ជាមួយ​ពុ​ទ្ធ្រា​ក្រហម​ដោយ​ចិត​ជា​បន្ទះ​ដូចគ្នា មួយថ្ងៃ​ញ៉ាំ​ចំនួន​២​ដង​។​
4.​ ​ក្រោយ​ពេលដែល​អ្នក​ស្រវឹងស្រា​រួច ហើយ​មាន​អាកា​រៈ​វិលមុខ ឈឺក្បាល អ្នក​អាច​ដាំទឹក​ខ្ញី​ញ៉ាំ​បាន នោះ​វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​ធូរស្រាល​ជាង​មុន​។​
5.​ ​ប្រសិនជា​អ្នកមាន​អង្គែ​រលើ​ក្បាល ឬ​ជ្រុះ​សក់​ច្រើន អ្នក​អាច​យក​ទឹក​ខ្ញី​ក្តៅ​អ៊ុនៗ​មក​កក់សក់​បាន​៕
 
​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com