ព័ត៍មានសុខភាព
ចំណុច​វិជ្ជមាន​ដែល​ឳ​ពុក​ម្តាយ​គ្រប់រូប​គួរ​បង្រៀន​ដល់​កូនៗ​របស់ខ្លួន​
18, Jun 2016 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
កម្លាំង​នៃ​ការគិត​របស់​ពួកយើង​ម្នាក់ៗ ត្រូវបានគេទទួលស្គាល់​ជាច្រើន​សតវត្ស​មកហើយ ។ ក្នុងពេល បច្ចុប្បន្ននេះ យើង​បាន​ឈានដល់​ដំណាក់កាល​មួយ​ដែល អះអាងថា ទស្ស​នះ​នៃ​ការគិត​ជា​វិជ្ជមាន ត្រូវបាន ផ្សារភ្ជាប់​ទៅនឹង​មនុស្សជាតិ ប៉ុន្តែ យើង​នៅ​មិនទាន់ អនុវត្ត​វា​បាន​ទាំងស្រុង និង សម្រេចបាន​នូវ​អ្វីដែល​យើង​អាចធ្វើ​បាន នៅឡើយ​ទេ​។ យើង​ក៏​ត្រូវតែ ចាត់​វិធានការណ៍ ក្នុងការ​កណ​ត់​អោយបាន​ថា ការសម្តែង​ចេញ​នូវ ភាពជា​វិជ្ជមាន គឺ​មិន​ត្រឹមតែ​អាច​ផ្លាស់ប្តូរ ចំពោះតែ ជីវិត​រស់នៅ​ផ្ទាល់ខ្លួន​របស់​ពួក យើង​ម្នាក់ៗ​នោះទេ  ប៉ុន្តែ​វា​ក៏បាន​ជះឥទ្ធិពល​ផងដែរ ទៅកាន់​ពិភពលោក និង សង្គម​ដែល​យើង​កំពុង តែ​រស់នៅ ។ ហើយ​ជា​ដំណាក់កាល​ដំបូង​បំផុត​នោះ គឺ​យើង​ត្រូវ ធ្វើការ​ចាប់ផ្តើម បង្រៀន​កូនៗ​របស់​ពួក យើង អំពី​អត្ថប្រយោជន៍ របស់​ការគិត​ជា​វិជ្ជមាន​។ ទាំងនេះ គឺជា វិធី​ប៉ុន្មាន​យ៉ាង ដែល​អាចជួយ​ប្រាប់ អ្នក​បាន​ពី​យុទ្ធសាស្ត្រ ក្នុងការ​បណ្តុះ​នូវ​គំនិត​ជា​វិជ្ជមាន នៅក្នុង​ខ្លួន​របស់​កូនៗ​អ្នក ។​

 
១. សើច​អោយបាន​ច្រើន​
​អ្នក​ត្រូវតែ​ប្រាប់ និង បង្ហាញ​កូនៗ​របស់​អ្នក អោយបាន​ដឹងថា គ្មាន​ថ្នាំ​អ្វីដែល​ល្អប្រសើរ​ជាង សំណើច នោះទេ​។ ប្រសិនបើ​អ្នកជា​មនុស្ស រ​ញុំ​ាំ​រ​ញ៉ូ​វ​ច្រើន ហើយ​កូនៗ​របស់​អ្នក តែងតែ​ខ្លាច​អ្នក និង តែងតែ មានការ​ប្រុងប្រយ័ត្ន​ជានិច្ច នៅពេលដែល​អ្នក​នៅ​ជិត​ពូកគេ នោះ​អ្នកនឹង​ផ្តល់​ផល​អាក្រក់​ច្រើន ចំពោះ ពួកគេ​។  វា​ប្រាកដ​ហើយ​ថា អ្នក​ត្រូវតែ​បង្រៀន​ពួកគេ​នូវ ការបែងចែក​រវាង​ចំណុច​ល្អ និង អាក្រក់​នៅ ក្នុង​ជីវិត ប៉ុន្តែ​មិនមែន​ដោយ​ការប្រើ​វិធី​គម្រាមកំហែង​ពួកគេ ដូចជា​អ្នកទោស​នោះទេ​។ អ្នក​ត្រូវតែ​សើច អោយបាន​ច្រើន និង ធ្វើអោយ​ជីវិត​ក្រុម​គ្រូ​សារ​អ្នក ស្រស់បំព្រង​។ ធ្វើ​ដូចនេះ​កូនៗ​របស់​អ្នក នឹង បើក​ចិត្ត ទូលាយ​ចំពោះ​អ្នក និង ចែករំលែក​នូវ​រាល់​បញ្ហា​ផ្សេងៗ​របស់​ពួកគេ មកកាន់​អ្នក​។ ពួកគេ​នឹង មិន​លាក់ អាថ៌កំបាំង ដែល​អាច​នឹង​ធ្វើអោយ​អ្នក​បារម្ភ​ពី​គេ​នោះទេ​។  សំណើច អាច​ដោះស្រាយ​បញ្ហា ដែល​កូន របស់​អ្នក​ចាំបាច់​ត្រូវ រៀន​ពី​វា ។​

២. ត្រូវមាន​ភាព​សាទរ​នឹង​អ្វីដែល​សម្រេចបាន​
​អ្នក​ត្រូវតែ​បង្ហាញ​នូវ ភាព​រីករាយ​ទៅនឹង​អ្វីដែល​អ្នក​ត្រូវធ្វើ បើទោះជា​អ្នក​ត្រូវ ធ្វើ​វា​ក្រោម​សម្ពាធ​អ្វី មួយ​ក៏ដោយ​។ កូន​របស់​អ្នក ត្រូវតែ​រៀន​ចងចាំ​ថា ការងារ​ដែល​ធ្វើ​ជាមួយនឹង​ភាព​សាទរ គឺ​នឹងត្រូវ សម្រេចបាន​ជោគជ័យ​ល្អ ។ ចំណុច​ផ្សេងៗ​ម្យ៉ាងទៀត គឺថា អ្នក​ត្រូវ​បង្រៀន​ពួកគេ ដោយ​មិន​ត្រូវអោយ រអ៊ូរទាំ​នឹង កិច្ច​ការដែល​ពួកគេ​ត្រូវ​ធ្វើជា​បន្ត ដោយសារតែ​វា​នឹងមិន​បាន ផលចំណេញ​វិញ​អ្វី​នោះទេ ក្រៅតែពី​រំខាន​ពេលវេលា និង បំផ្លាញ​ការតាំង​ចិត្ត និង ភាព​អំណត់​របស់​យើង​ម្នាក់ៗ ។ ផ្ទុយ​មកវិញ ពួកគេ​ត្រូវ​ចងចាំ​ថា ការងារ​ត្រូវតែ​ធ្វើ ជាមួយនឹង​ការតាំង​ចិត្ត សាទរ ដើម្បីអោយ​ពួកគេ ទទួលបាន​ជោគ ជ័យ និង ភាព​រីករាយ​មកវិញ ។​

៣. ត្រូវ​ចេះ​មាន​សុជីវធម៌​
​កូនៗ​របស់​អ្នក នឹងធ្វើ​តាម​នូវ​អ្វីដែល​អ្នក​បានធ្វើ តាមរយៈ ការអង្កេត​របស់​ពួកគេ មកលើ​អ្នក​។ ដូច្នេះ ខ្លួន​អ្នក​ត្រូវតែ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​អក​ប្ប​កិរិយា​ផ្ទាល់ខ្លួន​របស់​អ្នក ជាមួយនឹង​មនុស្ស​ដែល​នៅ ជុំវិញខ្លួន​។ ត្រូវមាន​សុជីវធម៌ ជាមួយនឹង​អ្នក​រាល់គ្នា និង សម្តែង​នូវ​ការគោរព មិន​ថា ក្នុង​ចិត្ត​អ្នក ចូលចិត្ត ឬ មិន ចូលចិត្ត​ពួកគេ​ក៏ដោយ ។ ការគួរសម គឺជា​មេរៀន​ដ៏​សំខាន់ មួយ​ដែល​កូនៗ​របស់​អ្នក ត្រូវតែ​ត្រង ត្រាប់​តាម នៅក្នុង​វ័យក្មេង​ខ្ចី​របស់​ពួកគេ តាម​ដែល​វា​នឹង​ស្តែងចេញ​ជា​រៀងរហូត នូវ​របៀប​នៃ​ការរស់នៅ និង បែបបទ​នៃ​ការរីក​ធំធាត់​របស់​ពួកគេ ។​
 
៤. ផ្តោតទៅលើ​លក្ខណៈ​ឬ​ក​ពារ ជា​វិជ្ជមាន​របស់​បុគ្គល​ម្នាក់ៗ​
​វា​គ្មាន​អ្វីដែល​គួរអោយ សង្ស័យ​នោះទេ​ថា នៅក្នុង​ជីវិត​អ្នក មាន​មនុស្ស​ដែល​អ្នក​ស្អប់ ឬ មិន​ពេញចិត្ត ប៉ុន្តែ​អ្នក​មិនត្រូវ សម្តែង​ចេញ​នូវ ភាព​ស្អប់ខ្ពើម​ទាំងនេះ ចំពោះមុខ​កូនៗ​របស់​អ្នក​នោះទេ ។ អ្នក​ត្រូវ បង្រៀន​ពួកគេ អោយ​ចេះ​នូវ​ការគោរព និង​ផ្តោតទៅលើ​បុគ្គលិកលក្ខណៈ​ជា​វិជ្ជមាន របស់​មនុស្ស​ម្នាក់ៗ មិន​ថា ពួកគេ​មាន​ចំណុច​មិន​សមរម្យ​ផ្សេងទៀត​នោះឡើយ​។ វា​នឹង​ជួយ​បង្រៀន​ពួកគេ អោយ​ចេះ ផ្តល់​តម្លៃ​ចំពោះ បុគ្គល​ម្នាក់ៗ និង ទស្ស​នះ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ របស់​ពួកគេ ។ 
 
៥. បង្ហាញ​នូវ​ក្តី​ស្រលាញ់​ចំពោះ​មនុស្ស​រាល់គ្នា​
​ត្រូវ​បង្ហាញ​នូវ សេចក្តីស្រលាញ់​រាប់អាន អោយបាន​ច្រើន​។ បញ្ចេញ​នូវ​ទំហំ​នៃ​ការស្រលាញ់​របស់​អ្នក ចំពោះ​ក្រុម​គ្រូ​សារ និង មិត្តភក្តិ ហើយ​ដូចនេះ កូនៗ​របស់​អ្នក នឹង​ចាប់យក​នូវ បុគ្គលិកលក្ខណៈ​និស្ស័យ នេះ​ពី​អ្នក និង រៀន​ស្រលាញ់​មនុស្ស​ជុំវិញខ្លួន ដោយ​គ្មាន​លក្ខខណ្ឌ​។ កូន​របស់​អ្នក ត្រូវតែ​ដឹងថា គ្មាន កម្លាំង​ថាមពល​ណា ដែល​ខ្លាំង​អស្ចារ្យ ដូចជា​ក្តី​ស្រលាញ់​ពិតប្រាកដ​នោះទេ ហើយ​នៅពេលដែល​អ្នក ចេះ​ផ្តល់​ក្តី​ស្រលាញ់ វា​នឹង​ត្រលប់​មករក​អ្នក​វិញ កាន់តែច្រើន ។ ចុងក្រោយ​នោះ​គឺថា ក្តី​ស្រលាញ់ គឺជា វិធី​ដ៏​ប្រសើរ ក្នុងការ​បណ្តុះ​នូវ​ភាពជា​វិជ្ជមាន នៅក្នុង​ខ្លួន​របស់​កូនៗ​អ្នក ។​
 
​ដោយ​ការ​អនុវត្តតាម​នូវ វិធី​ដ៏​មាន​ប្រសិទ្ធិភាព​ខាងលើនេះ នោះ​អ្នកនឹង​អាចជួយ​កូនៗ​របស់​អ្នក អោយ រីក​ធំធាត់ លូតលាស់​បានល្អ  និង ទទួលបាន​នូវ​សុភមង្គល​ពិតប្រាកដ ជាមួយនឹង​ទស្ស​នះ​វិជ្ជមាន ជា​រៀងរហូត​បាន នៅក្នុង​ជីវិត​របស់​ពួកគេ​៕ 
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com