ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​មិនត្រូវ​ឲ្យ​កូន​គេង​ថ្ងៃ​ច្រើន​?
18, Jun 2016 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​អ្នក​ម្តាយ​មួយចំនួន​ចូលចិត្ត​បង្ខំ​ឲ្យ​កូន​គេង​ថ្ងៃ​យូរណាស់ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​នៅពេលដែល​កូន​គេង​ថ្ងៃ​យូរ វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​បាន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ហេតុផល​មួយចំនួន​ដែល​អ្នក​មិនគួរ​ឲ្យ​កូន​គេង​ថ្ងៃ​ច្រើន​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​នៅពេលដែល​កូន​គេង​ថ្ងៃ​ច្រើន ពេលយប់​គេ​មិនសូវ​គេង ឬ​ពិបាក​ចូល​គេង​តែម្តង ដោយសារតែ​គេ​គេង​ឆ្អែត​ពីថ្ងៃ​រួចមកហើយ នោះ​យូរ​ទៅ​វា​នឹង​អាចធ្វើ​ឲ្យ​កូន​លូតលាស់​យឺត​ជាង​ក្មេង​ដទៃ ដែល​អាចធ្វើ​ឲ្យ​គេ​មានការ​ចងចាំ​ខ្សោយ គ្មាន​អារម្មណ៍​មូល និង​គំនិត​ច្នៃប្រឌិត​ចុះខ្សោយ​ជាខ្លាំង​។ ដូចនេះ​អ្នក​ត្រូវតែ​ប្រើ​វិធី​យ៉ាងណា​ដើម្បី​កុំ​ឲ្យ​កូន​គេង​ថ្ងៃ​ហួស​ពី​៣​ម៉ោង​ឡើងទៅ​ឲ្យ​សោះ ដើម្បី​ឲ្យ​គេ​អាច​គេង​យប់​បានយូរ ទើប​គេ​អាច​លូតលាស់​បានល្អ​ដូចជា​កូនក្មេង​ដទៃ​៕ 
 
 
​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com