ព័ត៍មានសុខភាព
តាមពិត មើល​ទូរទស្សន៍​ច្រើន មាន​ផល​អាក្រក់​ចឹ​ង​សោះ​!
20, Jun 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែល​កម្មវិធី​កម្សាន្ត​ជាច្រើន តែងតែ​កើតមាន​ជា​ញឹកញាប់ លើ​បណ្តាញ​ទូរទស្សន៍​នោះ តែ តាម​ការស្រាវជ្រាវ​រក​ឃើញថា កាលណា​មនុស្ស​យើង​ចំណាយពេល​ចាប់ពី ៦ ម៉ោង​ឡើងទៅ អង្គុយ​មើល​ទូរទស្សន៍​ជាប់​នោះ គឺអាច​ប្រឈម​នឹង​ការស្លាប់​មុន​អាយុ​បាន​។ តែ​ក្រៅពីនេះ តើ​វា​មាន​អ្វី​ជា​ផលប៉ះពាល់​ទៀត​ដែរ​ទៅ​?


​ធ្វើ​ឲ្យ​អ្នក​ធាត់​
​មនុស្ស​ភាគច្រើន តែងតែ​ចំណាយពេល មើល​ទូរទស្សន៍​បណ្តើ​រញ៉ាំ​អាហារ​បណ្តើរ ដូច្នេះ វា​នឹងធ្វើ​ឲ្យ​អ្នក ញ៉ាំ​អាហារ​ច្រើនៗ ដោយ​មិនដឹង​ខ្លួន​តែម្តង ព្រមទាំង​មិនមាន​ការធ្វើសកម្មភាព​រាងកាយ អ្វី​បន្ថែមទៀត​។ ហេតុ​ដូច្នេះហើយ ការឡើង​ទម្ងន់ នឹង​ប្រឈមមុខ​ខ្ពស់​។ 

​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ​
​អ្នកជំនាញ​និយាយថា ការ​ធាត់​ជ្រុល គឺជា​កត្តា​ប្រឈមមុខ​ដ៏​ធំ​មួយ របស់​ជំងឺ​ទឹកនោមផ្អែម​។ ជាពិសេស បើសិនជា​អ្នកមើល​ទូរទស្សន៍​បណ្តើរ ញ៉ាំ​អាហារ​បណ្តើរ រហូតដល់​ធាត់​តែម្តង​។ 
 
​អ្នក​អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​
​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​កាត់បន្ថយ​ជំងឺ​បេះដូង​នោះ គឺ​ការធ្វើ​ឲ្យ​ជីវិត​មាន​ភាព​សកម្ម​។ ផ្ទុយទៅវិញ អ្នក​ដែល​ចូលចិត្ត​មើល​ទូរទស្សន៍ ភាគច្រើន គឺ​មិនមាន​ពេល​ក្នុងការ​ហាត់ប្រាណ​ឡើយ តែ​ពួកគេ​មាន​ពេល សម្រាប់​បន្ថែម​ចំណីអាហារ​ចូល​មាត់​ទៅវិញ ដូច្នេះ វា​ពិតជា​ចៀស​មិន​ផុតពី​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ឡើយ​។ 

​អ្នក​អាច​នឹង​អស់កម្លាំង ដោយសារ​មើល​ទូរទស្សន៍​
​ការបើក​ទូរទស្សន៍​មើល​កម្មវិធី​នានា អាច​បំបាត់​ស្ត្រេ​ស ក្រោយពី​ធ្វើការ​រួច​មែន​ទេ​? មិន​អឺ​ចឹ​ង ការសិក្សា​បង្ហាញថា ទូរទស្សន៍ អាចធ្វើ​ឲ្យ​ខួរក្បាល​អស់កម្លាំង ទោះបីជា​ចំណាយ​ពេលវេលា​ពីរ​បី​នាទី នៅ​ពីមុខ​វា​ក៏ដោយ​។ បើសិនជា​អ្នក​ចង់​បំបាត់​ស្ត្រេ​ស​មែន​នោះ ចូរ​រក​ដំណោះស្រាយ​ផ្សេង​ទៅ​ដូចជា ការ​ស្តាប់​ចម្រៀង ឬ​ហាត់​យូ​ហ្គា​ជាដើម​៕
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com