ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សហគ្រាសហ្គោដហៀលកម្ពុជាសម្ពោធផលិតផលថ្មពិលម៉ាក GP
22, Jun 2016 ,
9:45 am
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៦ សហគ្រាសហ្គោដហៀលកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវផលិតផលថ្មពិលម៉ាក GP មកកាន់ទីផ្សារប្រទេសកម្ពុជាដែលប្រារព្ធឡើងនៅសណ្ឋាគារ Inter-continental រាជធានីភ្នំពេញ។
ដោយមើលឃើញសក្តានុពលសេដ្ឋកិច្ចកម្ពុជាដែលមានកម្រិតនៃការកើនឡើងខ្លាំងពោលគឺក្នុងរង្វង់ ៧ភាគរយក្នុងរយៈពេល១០ឆ្នាំចុងក្រោយ, សហគ្រាសហ្គោដហៀលកម្ពុជាបាននាំចូលផលិផលថ្មពិលម៉ាក GP ដើម្បីបំពេញតម្រូវការក្នុងជីវភាពរស់នៅ ក៏ដូចជាការប្រកបរបរអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋកម្ពុជា និងជាផ្នែកមួយដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជាអោយកាន់រីកចម្រើនថែមទៀត។ ជាងនេះទៅទៀត ថ្មពិលម៉ាក GP ជាថ្មពិលមានគុណភាពខ្ពស់ ធន់ និងកាន់ថ្មបានយូរជាងថ្មពិលដទៃទៀតដែលអាចជួយសន្សំសំចៃដល់អ្នកប្រើប្រាស់បានយ៉ាងច្រើន។
លោកអូនគាត អគ្គនាយកសហគ្រាសហ្គោដហៀលកម្ពុជាបានមានប្រសាសន៍ថា៖ “ហ្គោដហៀលមានវត្តមានរយៈពេល២៣ឆ្នាំហើយនៅកម្ពុជាដោយរីកចម្រើនពីក្រុមហុ៑នចែកចាយតូចមួយទៅជាក្រុមហុ៑នចែកចាយធំបំផុតទាំងបីក្នុងប្រទេសកម្ពុជា។ យើងរីករាយណាស់ដែលទទួលបានសិទ្ធចែកចាយផ្តាច់មុខ ថ្មពិលម៉ាក GP ដែលជាផលិតផលមួយទៀតក្នុងចំណោមផលិតផលជាច្រើនរបស់យើង។ ហ្គោដហៀលតែងតែផ្តល់អតិភាពទៅលើម៉ាក់សញ្ញាដែលមានគុណភាពជាជាងប្រាក់ចំណេញ។ នេះប្រហែលជាហេតុផលសំខាន់មួយដែលធ្វើអោយរីកចម្រើនទៅមុខជានិច្ច។
រោងចក្រថ្មពិលម៉ាក GPគឺជារោងចក្រថ្មពិលដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានក្រុមការងារដ៏អស្ចារ្យដែលធើ្វការអត់ឈប់ឈរលើការពង្រឹងគុណភាពថ្មពិល។ ហេតុដូច្នេះហើយ បានជាក្រុមហុ៑នផលិតបានថ្មពិលមានគុណភាពខ្ពស់គ្រប់ប្រភេទទាំងអស់។”
ថ្មពិលម៉ាក GP ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៤ ដោយមានការិយាល័យកណ្តាលជាសកលនៅទីក្រុង ហុងកុង ហើយបាន ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មពិលនៅទូទាំងសកលលោក។ ផលិតផលប្រកបដោយភាពច្នៃប្រឌិតបានជួយអោយក្រុមហ៊ុននេះមានភាពនាំមុខគេក្នុងវិស័យថ្មពិល និងជួយជំរុញដល់ឧស្សាហកម្មថ្មពិលអោយឆ្ពោះទៅមុខផងដែរ។ ក្រុមហ៊ុននេះមានបុគ្គលិកប្រមាណ ៥,៩០០ នាក់នៅទូទាំងសកលលោក ជាមួយនិងលទ្ធផលលក់ប្រចាំឆ្នាំ ៥៥០ លានដុល្លារនៅក្នុងឆ្នាំ ២០១៥។ បច្ចុប្បន្ន ថ្មពិលម៉ាក GP គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មពិល និងថ្មពិលសាកថាមពលឡើងវិញបានដ៏សំខាន់មួយរបស់ពិភពលោក។
• នៅអឺរ៉ុប ថ្មពិលម៉ាកGP គឺជាម៉ាកសញ្ញាថ្មពិលដែលលក់ដាច់លេខ១នៅក្នុងប្រទេសរុស្ស៊ី និងជាស្លាកសញ្ញាថ្មពិលដែលអាចសាកថាមពលឡើងវិញដែលលក់ដាច់បំផុតនៅបណ្តាប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប។
• នៅតំបន់អាស៊ី ថ្មពិលម៉ាកGP គឺជាក្រុមហ៊ុនផលិតថ្មពិលធំបំផុតទី២នៅក្នុងប្រទេសចិន។
• នៅទីក្រុងហុងកុង ថ្មពិលម៉ាកGP គឺជាម៉ាកសញ្ញាផលិតផល អាល់កាឡាំង ថ្មពិល និង ឆ្នាំងសាក លេខ១រយៈពេល១២ ឆ្នាំជាប់ៗគ្នា។
គួរបញ្ជាក់ថា សហគ្រាសហ្គោដហៀលកម្ពុជាបានប្រតិបត្តិការតាំងពី១៩៩១ ក្រោយការចុះហត្ថលេខាជាផ្លូវការដើម្បីចាប់ផ្តើមការលក់ និងចែកចាយនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីស្គាល់ច្បាស់ពីសក្តានុពលនៃតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជាចំពោះផលិតផលគុណភាពខ្ពស់ តម្លៃសមរម្យ។ តាមរយៈទស្សនវិស័យ បេសកកម្ម និងតម្លៃនៃការយកចិត្តទុកដាក់ សហគ្រាសហ្គោដហៀលបានបង្កើតកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនលក់ និងចែកចាយឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដោយនាំមកនូវផលិតផលគុណភាពខ្ពស់ និងបំពេញបាននូវការប្តេជ្ញារបស់យើងចំពោះម្ចាស់ភាគហ៊ុនទាំងអស់។ បច្ចុប្បន្ន សហគ្រាសហ្គោដហៀលគឺជាភ្នាក់ងារចែកចាយផ្តាច់មុខនូវម៉ាកសញ្ញាផលិតផលអន្តរជាតិជាច្រើនដែលទទួលបានពីដៃគូអាជីវកម្ម។
សហគ្រាសហ្គោដហៀលជឿជាក់ថាកម្ពុជាគឺជាទីផ្សារដ៏ល្អមួយសម្រាប់ការវិនិយោគ ហើយយើងមានគំនិតសុទិដ្ឋិ និយមចំពោះការលូតលាស់របស់ប្រទេសនេះក្នុងពេលអនាគត។ ហេតុដូចនេះ យើងនឹងបន្តវិនិយោគដើម្បីកសាងក្រុមហ៊ុនលក់ និងចែកចាយលំដាប់ថ្នាក់ពិភពលោកមួយនៅកម្ពុជា។ យើងនឹងបន្តពង្រឹងវត្តមាននៅកម្ពុជាតាមរយៈការពង្រីកម៉ាកសញ្ញាអាស្រ័យលើបណ្តាញចែកចាយរបស់យើង និងជំរុញសមត្ថភាពប្រតិបត្តិការរបស់យើងអោយកាន់តែប្រសើរ។ ដោយផ្តោតសំខាន់លើការយល់ដឹង និងការបំពេញតម្រូវការរបស់អតិថិជននៅកម្ពុជា យើងនឹងបន្តកសាងបន្ថែមពីលើការខិតខំប្រឹងប្រែង និងសមិទ្ធិផលចាស់ៗរបស់យើង ដើម្បីនាំសហគ្រាសហ្គោដហៀល ឆ្ពោះទៅកាន់ចំណាត់ថ្នាក់កំពូលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
14 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម