ព័ត៍មានសុខភាព
សុខភាព៖ ក្អក​ស្ងួត​មិន​បាត់ សាក​វិធី​នេះ​មើល​!
23, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

 
១. ទឹកអំបិល​
​ការ​ខ្ពុរមាត់ ជាមួយ​ទឹកអំបិល ត្រូវបាន​គេ​ជឿជាក់ថា អាច​បំបាត់​អាកា​រៈ​នេះ បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មិន​ប៉ះពាល់​សុខភាព ដូច​ការប្រើប្រាស់​ថ្នាំ​នោះទេ​។ វា​អាចជួយ​បំបាត់​ការ​រលាក និង​ធ្វើ​ឲ្យ​ធូរ​បំពង់ក​។​


 
២. ទឹកដោះគោ​ក្តៅ និង​ទឹកឃ្មុំ​
​ពេល​របស់​ទាំងពីរ​ផ្សំ​ចូលគ្នា ប្រសិទ្ធភាព គឺ​ខ្ពស់​ខ្លាំងណាស់​។ វា​អាច​កម្ចាត់​បាក់តេរី និង​ប្រឆាំង​ការ​រលាក ដែលជា​គ្រឿងផ្សំ​ដ៏​អស្ចារ្យ សម្រាប់​ព្យាបាល​ការ​ក្អក​ស្ងួត​។ អ្នក​គ្រាន់តែ​យក​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ ទៅ​ដាក់​ក្នុង​ទឹកដោះគោ​ក្តៅ រួច​ញ៉ាំ​វា​ពីរដង​ក្នុង​មួយថ្ងៃ ធានាថា អ្នកនឹង​ធូរស្រាល​ជាមិនខាន​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com