ព័ត៍មានសុខភាព
សុខភាព៖ អត្ថប្រយោជន៍​របស់​ផ្លែ​ធុ​រ៉េ​ន​
24, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ធុ​រ៉េ​ន​គឺជា​ផ្លែឈើ​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​បំផុត ព្រោះ​វា​មាន​រសជាតិ​ផ្អែម និង​ឆ្ងាញ់ ហើយ​ក៏មាន​អ្នកខ្លះ​មិន​ចូលចិត្ត​ពិសា​រដែរ ដោយសារតែ​ក្លិន​របស់​វា​។ ដូចនេះ​ចំពោះ​អ្នក​ដែល​មិន​ចូលចិត្ត​បរិភោគ​គួរតែ​ចាប់ផ្តើម​សាកល្បង​ញ៉ាំ​វា​បន្តិច ព្រោះ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​អ្នក​បាន​។ ដូចនេះ​តើ​វា​អាច​ផ្តល់​អ្វីខ្លះ​ដល់​រាងកាយ​អ្នក​ទៅ​?

 
​នៅក្នុង​ផ្លែ​ធុ​រ៉េ​ន​នេះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាចជួយ​ធ្វើ​ឲ្យ​រាងកាយ​អ្នកមាន​ភាពរឹងមាំ នោះ​អ្នក​នឹងមាន​សុខ​ភាពល្អ​ជាមិនខាន​។ ម្យ៉ាងទៀត​វា​ក៏​អាចជួយ​ប៉ូវ​ក្រលៀន​អ្នក​ដែរ​។ ជាងនេះទៅទៀត​ប្រសិនជា​អ្នកមាន​អាកា​រៈ​ឈឺពោះ​ពេល​មក​រដូវ អ្នក​អាច​ញ៉ាំ​វា​បាន នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អា​ការៈធូរស្រាល​ជាង​មុន ។ ថ្វីត្បិតតែ​ផ្លែ​ធុ​រ៉េ​ន​នេះ​មាន​សារធាតុចិញ្ចឹម​ច្រើន ប៉ុន្តែ​អ្នក​មិនអាច​ញ៉ាំ​ច្រើនពេក​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​អាកា​រៈ​ក្តៅ​ក្នុង ដូចនេះ​ក្រោយ​ពេលដែល​អ្នក​ពិសា​រហើយ អ្នក​អាច​យក​អំបិល​បន្តិច​លា​យ​ជាមួយ​ទឹក ហើយ​ញ៉ាំ នោះ​អ្នក​នឹងមិន​ងាយ​កើតមាន​អាកា​រៈ​ក្តៅ​ក្នុង​ឡើយ​។ ហើយ​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​មិនគួរ​ពិសារ​ឡើយ ព្រោះ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​ដែល​អាចធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com