ព័ត៍មានសុខភាព
​នៅពេលដែល​អ្នក​ញ៉ាំ​ឳ​ឡឹ​ក គួរតែ​ប្រយ័ត្ន​ពីអ្វី​?
25, Jun 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​ចូលចិត្ត​ពិសារ​ឳ​ឡឹ​ក​នេះ​ណាស់ ប៉ុន្តែ​នៅពេលដែល​អ្នក​ញ៉ាំ អ្នក​គួរតែ​ប្រយ័ត្ន​ពី​រឿង​មួយចំនួន​ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​។ តើ​មានរឿង​អ្វី​ខ្លះទៅ​?



​នៅពេលដែល​អ្នក​ទើបនឹង​យក​ឳ​ឡឹ​ក​ចេញពី​ទូរ​ទឹកកក អ្នក​មិនគួរ​ញ៉ាំ​ទេ ព្រោះ​នៅពេលដែល​អ្នក​ពិសារ​ឳ​ឡឹ​ក​ដែល​ត្រជាក់​ភ្លាម វា​អាចធ្វើ​ឲ្យ​អ្នក​ហើមពោះ ឈឺពោះ ឬ​រាករូស​ជាដើម​។ ដូចនេះ​អ្នក​អាច​ក្លា​សេវា​ទុក​នៅ​កន្លែង​ដែល​ក្រោម​ជាងគេ​ក្នុង​ទូរ​ទឹក​ក ហើយ​អ្នក​មិនគួរ​ញ៉ាំ​លើសពី​៥០០​ក្រាម​ក្នុង​ម្តង​នោះទេ និង​គួរតែ​ពិសារ​យឺតៗ​ទើប​ល្អ​ចំពោះ​សុខភាព​។ ជាងនេះទៅទៀត អ្នក​មិនគួរ​ញ៉ាំ​ក្រោយ​ម៉ោង​៩​យប់​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​ក្បាលពោះ​បាន ហើយ​ចំពោះ​នារី​ដែល​ចង់បាន​រាង​ស្អាត​គឺ​មិនអាច​ពិសារ​ច្រើន​ឡើយ ជាពិសេស​នៅមុន​ពេល​គេង ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ធាត់​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com