ព័ត៍មានសុខភាព
​តើ​គួរតែ​ពាក់អាវ​បែបណា​ឲ្យ​កូន​ពេល​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​?
26, Jun 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​សីតុណ្ហភាព ពេលវេលា និង​រឿង​ផ្សេងៗ​មួយចំនួន​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ឲ្យ​កូន​គេង​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ នៅមាន​រឿង​ខោអាវ​ដែល​អ្នក​គួរតែ​ស្វែងយល់​ពេលដែល​ឲ្យ​កូន​គេង​ក្នុង​បន្ទប់​ដែល​ត្រជាក់​។ ដូចនេះ​តើ​គួរតែ​ពាក់​ដូចម្តេច​ឲ្យ​កូន​ទៅ​?



​នៅពេលដែល​អ្នក​ឲ្យ​កូន​គេង​ក្នុង​បន្ទប់​ដែល​ត្រជាក់ អ្នក​គួរតែ​ពាក់​អាវដៃវែង​ស្តើង ទន់ និង​មិនមាន​លក្ខណៈ​តឹង​ឲ្យ​កូន​។ ប្រសិនជា​ទារក​ដែល​ទើបនឹង​កើត អ្នក​អាច​ពាក់អាវ​មួយ​ជាន់​ទៀត​ឲ្យ​កូន​បាន ដោយ​មិនត្រូវ​ឲ្យ​ខ្យល់​ត្រូវ​ពោះ​របស់​កូន​នោះទេ​។ ជាងនេះទៅទៀត​អ្នក​ត្រូវតែ​ពាក់​ស្រោមជើង​ឲ្យ​កូន និង​គ្រប​ភួយ​ឲ្យ​គេ​។ ចុងក្រោយ​អ្នក​មិនគួរ​ពរ​កូន​ចេញចូល​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ឡើយ ព្រោះ​ងាយ​ធ្វើ​ឲ្យ​កូន​ឈឺ​ខ្លាំងណាស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com