ព័ត៍មានសុខភាព
១១ ចំណុច បើ​ចង់​ឲ្យ​កូន ស្តាប់ ហើយ​ធ្វើតាម​អ្នក​និយាយ​
27, Jun 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​សំដី​របស់​អ្នក ពេល​និយាយ​ជាមួយ​កូន ពេលខ្លះ ដូច​ចាក់ទឹក នៅលើ​ក្បាល​ទា​អឺ​ចឹ​ង គឺថា​គេ​មិន​ស្តាប់ ហើយ​ថែម​ទាំ​ឌឺ​ទៀត​។ ខាងក្រោម​នេះ គឺជា​គន្លឹះ​ដ៏​មាន​ប្រយោជន៍​មួយចំនួន ដើម្បី​និយាយ​ទៅ អាចធ្វើ​ឲ្យ​កូន​ធ្វើតាម​អ្នក​។​



១. ធ្វើខ្លួន​ឲ្យ​ជិតស្និទ្ធ ជាមួយនឹង​កូន មានន័យថា នៅក្បែរ​កូន​ឲ្យ​បាន​ច្រើន​
២. ដឹង​ពី​កម្រិត អាយុ និង​ភាព​ចេះដឹង​របស់គេ ទើប​អ្នក​អាច​ពន្យល់​គេ​បានល្អ​
៣. ថ្នម និង​ប្រើ​ពាក្យសំដី​ទន់ភ្លន់ ដើម្បី​និយាយ​ជាមួយ​កូន​
៤. ប្រើបាស់​ទឹកមុខ និង​កាយវិការ​បន្ថែម ដើម្បី​ឲ្យ​គេ​យល់​កាន់តែច្បាស់ ពី​សារៈសំខាន់ នៃ​ពាក្យសំដី​របស់​អ្នក​
៥. ស្ងប់ចិត្ត ពេល​កូន​មិន​ធ្វើតាម មិនត្រូវ​ជេរ ឬ​វាយ​គេ​ឡើយ​
៦. ផ្តល់​ជម្រើស​ឲ្យ​បាន​ច្រើន សម្រាប់​គេ​ជ្រើសរើស​
៧. កុំ​ប្រើ​អារម្មណ៍​ច្រើនពេក ពេល​និយាយ​ជាមួយ​កូន​
៨. ប្រើពាក្យ​សំដី​ខ្លីៗ តែ​ន័យចំ​គោលដៅ​
៩. ប្រាប់​ពីអ្វី ដែល​កូន​របស់​អ្នក​អាច​ធ្វើបាន នោះ​យូរ​ទៅ គេ​នឹង​ធ្វើតាម​អ្នក​
១០. លើកទឹកចិត្ត​កូន ដោយ​និយាយថា តោះ​! កូន​តោះ​!
១១. ធ្វើជា​គម្រូ​ល្អ​សម្រាប់​កូន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com