ព័ត៍មានសុខភាព
សុខភាព៖ តើ​មាន​បន្លែ​អ្វី​មិនអាច​ញ៉ាំ​ទាំង​សំបក​?
29, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយចំនួន​ដែល​មិនអាច​ពិសា​រទាំង​សំបក​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​បន្លែ​ដែល​អ្នក​មិនអាច​ពិសា​រទាំង​សំបក​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​សំបក​ដំឡូងបារាំង​
​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​ប្រលាក់​ដំឡូងបារាំង​ទាំង​សំបក​ហើយ​យកទៅ​ចម្អិន រួច​ញ៉ាំ​ទាំង​សំបក​ណាស់ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​សារធាតុពុល​ទាំងអស់​គឺ​ប្រមូលផ្តុំ​នៅលើ​សំបក​នោះ ដូចនេះ​នៅពេលដែល​អ្នក​ញ៉ាំ​ច្រើន វា​អាចធ្វើ​ឲ្យ​អ្នក​ក្អួត វិលមុខ រាករូស​ជាដើម​។​
 
​សំបក​ដំឡូង​ផ្អែម​
​នៅពេលដែល​អ្នក​ញ៉ាំ​ដំឡូង​ផ្អែម សូមអ្នក​កុំ​ញ៉ាំ​ទាំង​សំបក​ឲ្យ​សោះ ព្រោះ​វា​មាន​សារធាតុ​ដែល​មិនល្អ​ជាច្រើន​ដែល​ផ្ទុក​នៅលើ​សំបក​នោះ ដោយ​ក្រោយ​ពេលដែល​អ្នក​ពិសារ​រួច វា​នឹងធ្វើ​ឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​មិន​ស្រួល​។​
 
​ផ្លែ​ទ្រ​លាប់​
​នៅពេលដែល​អ្នក​ពិសា​រទាំង​សំបក វា​នឹងធ្វើ​ឲ្យ​ពោះ​អ្នក​មិន​ស្រួល ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​បរិភោគ​អាហារ​មិនសូវ​បាន ម្យ៉ាងទៀត​អ្នក​ក៏​មិនអាច​ញ៉ាំ​នៅ​ពោះ​ទទេ​រដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com