ព័ត៍មានសុខភាព
សុខភាព៖ អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​
29, Jun 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​ម្តាយ​បរិភោគ​អ្វី​ចូលទៅក្នុង​ពោះ កូន​ដែល​នៅក្នុង​នោះ​តែងតែ​ស្រូបយក​ទាំងអស់ ដូចនេះ​អ្នក​ត្រូវតែ​ពិសារ​ត្រូវ ទើប​កូន​អាចមាន​សុខភាព​ល្អ​បាន​។ ប៉ុន្តែ​មាន​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​កុំ​ញ៉ាំ​ឲ្យ​សោះ  ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​បាត់បង់​កូន​បាន​។ ដូចនេះ​តើ​មាន​អាហារ​អ្វី​ខ្លះទៅ​?

 
​ក្តាម​
​អ្នក​មិនគួរ​ញ៉ាំ​ក្តាម​នៅពេល​ដែលមាន​ផ្ទៃពោះ​នោះទេ ព្រោះ​នៅក្នុង​នោះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាចធ្វើ​ឲ្យ​អ្នក​បាត់បង់​កូន​បាន ជាពិសេស​គឺ​ដង្កៀប​វា​តែម្តង​។​
 
​អាហារ​កំប៉ុង​
​នៅក្នុង​អាហារ​កំប៉ុង​ទាំងនោះ​មាន​សារធាតុ​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក និង​កូន​ជាច្រើន​នៅក្នុង​នោះ ម្យ៉ា​ទៀត​វា​ក៏​គ្មាន​សារធាតុចិញ្ចឹម​ដែរ ដូចនេះ​សូមអ្នក​កុំ​ញ៉ាំ​ច្រើន​ឲ្យ​សោះ​។​
 
​សូកូឡា​
​នៅពេលដែល​អ្នក​ពិសារ​ច្រើន វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត ហើយ​មិន​ចង់​បរិភោគ​អ្វី​ទេ នោះ​រាងកាយ​អ្នកនឹង​ធាត់ ហើយ​ខ្វះ​នូវ​សារធាតុចិញ្ចឹម​គ្រប់​យ៉ាង​។​

​អាហារ​ដែល​ហិ​រ​
​នៅពេលដែល​អ្នក​ញ៉ាំ​ហិ​រ​ច្រើន វា​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ទល់លាមក ហើយ​នៅពេលដែល​អ្នក​ខំប្រឹង​បត់ជើងធំ វា​នឹង​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​គ្រោះថ្នាក់​ជាខ្លាំង​។​
 
​ប៊ីចេង​
​នៅពេលដែល​អ្នក​ពិសារ​ប៊ីចេង​ច្រើន វា​នឹង​អាច​បង្អាក់​សារធាតុ​ម្យ៉ាង​មិនអាច​ដំណើរការ​ក្នុង​រាងកាយ​អ្នក នោះ​យូរ​ទៅ​កូន​អ្នកនឹង​មិនអាច​លូតលាស់​បានល្អ​ក្នុង​ពោះ​អ្នក​ទេ​។​
 
​ផ្លែ​ទទឹម​
​ចំពោះ​អ្នក​ម្តាយ​ដែលមាន​ជំងឺ​ខ្វះ​ឈាម​មិនគួរ​ពិសារ​ច្រើន​ឡើយ​។​
 
​តែ​ចាស់​
​នៅពេលដែល​អ្នក​ញ៉ាំ​ទឹកតែ​ដែល​ក្រាស់​នេះ វា​នឹងធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ខ្វះ​ឈាម ធ្វើ​ឲ្យ​កូន​មិនអាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​បេះដូង​អ្នក​លូត​ញាប់ និង​ធ្វើ​ឲ្យ​អ្នក​នោម​ច្រើន​ខុសពី​ធម្មតា​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com